នាយករដ្ឋមន្ត្រីជប៉ុនចង់អញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំG7
នាយករដ្ឋមន្ត្រីជប៉ុនលោកFumioKishidaគ្រោងនឹងអញ្ជើញមេដឹកនាំនៃប្រទេសមួយចំនួនរួមទាំងវៀតណាមចូលរួមកិច្ចប្រជុំG7នៅខែឧសភា។ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាថ្ងៃទី២០ខែមីនានាយករដ្ឋមន្ត្រី Fumio Kishidaបានឲ្យដឹងថាប្រទេសជប៉ុនចង់អញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់ រួមទាំងកូរ៉េខាងត្បូង ឥណ្ឌូនេស៊ីនិងវៀតណាមព្រមទាំងប្រទេសប្រេស៊ីលចូលរួមនាពេលខាងមុខ។កិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មទាំង៧(G7)។កិច្ចប្រជុំG7 នៅឆ្នាំនេះគ្រោងនឹងធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាភាគខាងលិចប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩-២១ខែឧសភា។ក្នុងនាមជាប្រទេសម្ចាស់ផ្ទះជប៉ុនអាចអញ្ជើញតំណាងប្រទេសដែលមិនមែនជាសមាជិកG7មកចូលរួមកិច្ចប្រជុំកំពូល។នៅក្នុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រី Modi លោក Kishidaបានប្រកាសពីផែនការវិនិយោគរាប់ពាន់លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធនិងផ្នែកផ្សេងទៀតនៅក្នុងតំបន់។លោក Kishida បានសង្កត់ធ្ងន់ថា "ខ្ញុំបានគូសបញ្ជាក់ផែនការរបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍន៍តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ដើម្បីសម្រេចបាននូវចំណុចនេះឥណ្ឌាគឺជាដៃគូដែលមិនអាចខ្វះបាន" ។នាយករដ្ឋមន្ត្រីជប៉ុនបានបន្ថែមថា "ប្រទេសជប៉ុននឹងពង្រឹងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា អឺរ៉ុប និងកន្លែងផ្សេងៗទៀត។ ពិតណាស់ឥណ្ឌាមិនអាចរំលងបានទេ"៕យោងតាមAFP
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងនៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌាកាលពីថ្ងៃទី២០ខែមីនា។ រូបថត៖Youmiuri ។
Post a Comment