ប្រមុខC​PPអះ​អា​ងថា​គ​ណ​បក្សប្រជាជ​នដាក់​ចេញគោ​ល​នយោបា​យ​មិន​មែន​ស​ន្យា​ខ្យល់នោះ​​ទេ

សម្តេចហ៊ុន សែននាយករដ្ឋមន្រ្ដីនៃកម្ពុជានិង​ជា​ប្រធានគណបក្ស ប្រជាជនកម្ពុជាបានអះអាងថាគណបក្សប្រជាជនកម្ពុជា​មិនដាក់ចេញ​គោលនយោបាយណាដែលជាការសន្យាខ្យល់ដូចគណបក្សនយោបាយខ្លះនោះទេ។ប៉ុន្ដែផ្ទុយទៅវិញនឹងខិតខំដើម្បីប្រជាជនទទួលបានផលកាន់តែច្រើន។ការអះអាងរបស់សម្ដេច​បែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរ​ជំនាន់ថ្មី​សរុបជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែនបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដាក់ចេញ​គោល​នយោ​បាយមិនមែនជាគោលនយោបាយសន្យាខ្យល់នោះទេ។ សម្តេចនាយករដ្ឋមន្រ្ដី​បានថ្លែងបញ្ជាក់ថា៖«យើងមិនបានបណ្តុះបង្អាប់គោលនយោបាយគណបក្សនយោបាយណាទេ ។ក៏ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានអនុវត្តន៍ជាក់​ស្តែងរួចហើយទទួលរួចហើយ និងពង្រីកការទទួលផលបន្ថែមសម្រាប់ប្រជាពលរដ្ឋ ទទួល​បានផល»។ សម្តេចបានបន្តថាពិតហើយរដូវដេញថ្លៃបានមកហើយចាប់ពីពេលនេះ​រហូតដល់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយច្បាស់ជាមាន  បក្សនេះគេថាម្នាក់​ត្រូវបានប៉ុណ្ណេះរៀលបក្សនោះគេថាប៉ុណ្ណោះរៀល។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «បើឆ្នាំ២០១៣ ខ្ញុំចាំ បក្សមួយគេថា​បើបក្សខ្ញុំឈ្នះឱ្យសាំងនៅតែ១៨០០រៀលទេក្នុងមួយលីត្រ ហើយបក្សមួយទៀត​ថា​បើបក្ស​គេ​ឈ្នះឱ្យសាំងនៅតែ១៥០០រៀល ក្នុងមួយលីត្រ ក្នុងពេលដែលខ្លួនមិនមានសាំង​មួយ​កំណក់​ក្នុងពេលខ្លួនគ្មានសាំង ហើយបែរកំណត់ថ្លៃ»។ សម្តេចតេជោបានបន្ដថា ពេលនោះ​គណ​បក្ស​នោះបានចោទថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សកុម្មុយនីស្ត តែដល់ទង្វើនិង​របៀបធ្វើបក្សខ្លួនដោយកំណត់ថ្លៃ ដោយមិនគោរព ក្រឹត្យក្រមទីផ្សារនោះទេ បែរជាទៅជា​កំណត់ថ្លៃសាំង។សម្តេចនាយករដ្ឋមន្រ្ដីបន្ថែមថា គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ​នឹង​ខិត​ខំធ្វើការងារបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនទទួលបានប្រយោជន៍​ដូចពេល​នេះ​៕AKP





Powered by Blogger.