នាយក​រដ្ឋមន្ត្រី៖កម្ពុជានឹង​ក្លាយ​ជាអ្នកផ​​លិតគ្រាប់ស្វាយ​ចន្ទីធំ​ជាងគេលើពិ​ភពលោក

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៧ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោកនាំមុខប្រទេសកូតឌីវ័រ។សម្តេច​បាន​គូស​បញ្ជាក់​ថាកម្ពុជា​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​រហូត​ដល់ ១.១៨០.០០០ តោននៅ​លើ​ផ្ទៃដី​សរុប​ប្រមាណ ៧០០.០០០ ហិកតា​នៅ​ទូទាំង​ប្រទេស។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថាជាមួយនឹងគ្រឿងបរិក្ខារកែច្នៃគ្រប់គ្រាន់ ផ្ទៃដីដាំស្វាយចន្ទីនឹងកើនឡើងដល់ ១លានហិកតា។សម្តេចក៏បានបញ្ជាក់ទៀត​ថាកម្ពុជា​នឹង​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​លំដាប់​កំពូល​លើ​ពិភពលោកដោយ​យើង​អាច​ផ្គត់​ផ្គង់​វិស័យ​ទេសចរណ៍ក្នុងស្រុកនិង​នាំ​ចេញ​។នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយខ្លួនទៅជាអ្នកផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់នៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕AKP/Khmer Times 

ប្រជាកសិករ​បង្ហាញ​គ្រាប់ស្វាយចន្ទី​ដែល​ទើប​ប្រមូល​ផល​បាន​នៅ​ខេត្តកំពង់ធំ នាពេល​កន្លងមក​។postkhmer

Powered by Blogger.