អាមេរិក​​ព្រមា​ន​ចិ​ន​ពី​​ការ​ធ្វើ​ខុស​​​ធំបើ​ខ្លួន​ផ្តល់​​​អាវុធ​ដល់​រុស្ស៊ី

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានព្រមានក្រុងប៉េកាំងកុំឱ្យបញ្ជូនអាវុធទៅទីក្រុងម៉ូស្គូចំពេលមានសេចក្តីរាយការណ៍ថា លោកXiJingPingនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយកាលពីថ្ងៃទី ១៣ខែមីនាថា"សហរដ្ឋអាមេរិកមិនបានឃើញសញ្ញាណាមួយនៃប្រទេសចិនផ្ទេរអាវុធដ៍សាហាវទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសមរភូមិអ៊ុយក្រែននោះទេ។ប៉ុន្តែយើងនឹងរក្សាការប្រុងប្រយ័ត្ននិងតាមដានយ៉ាងដិតដល់នូវស្ថានភាព"។ទៅនឹងខ្លឹមសារនៃសន្និសីទសារព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័រសេតវិមាន។លោក Sullivan បាន​បន្ត​ជំរុញ​ចិន​កុំ​ឲ្យ​ផ្តល់​អាវុធ​ដល់​រុស្ស៊ី។មន្ត្រីអាមេរិកបាននិយាយនៅពេលសួរថាតើសេចក្តីថ្លែងការណ៍សាធារណៈរបស់ទីក្រុងវ៉ាស៊ីនតោននឹងរារាំងលទ្ធភាពនេះឬអត់ថា "យើងមិនដឹងពីចេតនាឬដំណើរការធ្វើការសម្រេចចិត្តរបស់ពួកគេទេ ។ប៉ុន្តែប្រទេសចិននឹងមានកំហុសដ៏ធំមួយប្រសិនបើពួកគេធ្វើ"។
មន្ត្រីអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនក៏បានលើកទឹកចិត្តប្រធានាធិបតីចិន Xi Jinpingឱ្យទាក់ទងឬជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។"យើងជឿថាលោក Xi និងរដ្ឋាភិបាលចិនគួរតែស្តាប់ជំហររបស់អ៊ុយក្រែនដោយផ្ទាល់ ជំនួសឱ្យការស្តាប់តែភាគីរុស្ស៊ី។នោះជារឿងល្អវាអាចនាំមកនូវវិធីសាស្រ្តដែលមានតុល្យភាពជាងមុនដល់ប្រទេសចិនក៏ដូចជារារាំងពួកគេមិនឱ្យសម្រេចចិត្ត។ទីប្រឹក្សាSullivanបាននិយាយ។ការអត្ថាធិប្បាយរបស់លោក Sullivan បានធ្វើឡើងបន្ទាប់ពី Reuters ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបាននិយាយថា លោកប្រធានាធិបតី Xi Jinping អាចជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងម៉ូស្គូនៅសប្តាហ៍ក្រោយ។ ក្រោយមកកាសែត Wall Street Journal បានដកស្រង់ប្រភពដែលមានចំណេះដឹងអំពីបញ្ហានេះថាលោក Xi អាចនិយាយជាមួយZelenskyតាមទូរស័ព្ទបន្ទាប់ពីដំណើរទស្សនកិច្ចនេះ។មន្ត្រីចិនមិនបានធ្វើអត្ថាធិប្បាយទេ ខណៈដែលលេខាធិការសារព័ត៌មានវិមានក្រឹមឡាំង លោក Dmitry Peskovបាននិយាយថាព័ត៌មាននឹងត្រូវបានចេញផ្សាយនៅពេលដែលភាគីពាក់ព័ន្ធបានត្រៀមរួចរាល់។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg កាលពីពាក់កណ្តាលខែកុម្ភៈ បានចោទប្រកាន់ចិនថា កំពុងពិចារណានិងអាចមានគម្រោងផ្ទេរអាវុធទៅឱ្យរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនបានព្រមានម្តងហើយម្តងទៀតថាពួកគេនឹងដាក់ទណ្ឌកម្មថ្មីលើទីក្រុងប៉េកាំងប្រសិនបើខ្លួនផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងម៉ូស្គូ។ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់នេះ ដោយបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់នៅក្នុងជម្លោះអ៊ុយក្រែន។ ចិនក៏បានរិះគន់អាមេរិកចំពោះការលាបពណ៌ទីក្រុងប៉េកាំង ដោយព្រមានថាវិធានការនេះនឹងមិនត្រឹមតែប៉ះពាល់ដល់ដំណើរការដោះស្រាយជម្លោះអ៊ុយក្រែនប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិកផងដែរ៕យោងតាមReuters

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានក្នុងខែកញ្ញាឆ្នាំ២០២២។ រូបថត៖ AFP។
Powered by Blogger.