សម្តេចហ៊ុន សែនសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងកមៅ្តដែលធ្វើឱ្យប៉ះពាល់ដល់វិស័យកម្មក្នុងប្រទេសកម្ពុជា
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងកមៅ្តដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់វិស័យកម្មនៅក្នុងប្រទេសកម្ពុជា។ក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រ ដល់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រចំនួនជាង៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានថ្លែងថា៖ «ក្នុងវិស័យកម្មយើងកំពុងតែព្រួយបារម្ភថាកមៅ្តចេះតែកើនពេលកម្ដៅកើន តើពូជស្រូវរបស់យើងធន់នឹងកម្ដៅដែរឬទេ។ ពូជដំណាំផ្សេងៗធន់នឹងកម្ដៅហ្នឹងឬទេ។ អីចឹងទេ អ្នកជំនាញកសិកម្មត្រូវតែបន្តធ្វើការស្រាវជ្រាវ»។ សម្ដេចបានលើកឡើងថា អ្នកជំនាញកសិកម្មត្រូវធ្វើការស្រាវជ្រាវដោយបញ្ជាក់ថាពូជនេះមិនអាចធន់នឹងកម្ដៅបានទេ ហើយបន្តធ្វើការស្រាវជ្រាវទៀតថាពូជណាអាចធន់នឹងសីតុណ្ហភាពដែលចេះតែកើនឡើង។សម្តេចតេជោបានថ្លែងបន្ដថាបញ្ហាកសិកម្មមានភាពប្រទាក់ក្រឡាគ្នា ក្នុងនោះវត្ថុធាតុដើមដែលនាំចូលមកក្នុងប្រទេសគឺមានមកពីប្រទេសចិន ឥណ្ឌា ជាដើមដើម្បីយកមកផលិតនៅក្នុងស្រុកខ្មែររួចហើយបាននាំចេញពីស្រុកខ្មែរទៅសហរដ្ឋអាមេរិក អឺរ៉ុប ចិន ជប៉ុន ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចំណុចនេះ គេហៅសមាហរណកម្មសេដ្ឋកិច្ចហើយការចូលរួមរបស់កម្ពុជាក្នុងទីផ្សារគឺបង្ហាញថាកម្ពុជាបានចាកផុតពីសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯងហើយទៅជាសេដ្ឋកិច្ចពាណិជ្ជកម្ម។ សម្ដេចហ៊ុនសែនបានរម្លឹកផងដែរថាកសិករពីមុនធ្វើការផលិតដើម្បីតែគ្រួសារខ្លួន តែពេលបច្ចុប្បន្ននេះគាត់ផលិតដើម្បីផ្គត់ផ្គងទៅលើទីផ្សារ ហើយ ពេលនេះកម្ពុជាកំពុងតែដើរលើសេដ្ឋកិច្ចទីផ្សារ ដែលទីផ្សារបានដើរតួក្នុងការកាត់សេចក្តី។សម្តេចនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថានិស្សិតនឹងយល់ច្បាស់ដោយមិនងងឹតនិងយល់ដូចការលើកឡើងរបស់មនុស្សចំនួនថារាជរដ្ឋាភិបាលមិនទម្លាក់ថ្លៃភ្លើងមិនកំណត់ថ្លៃរបស់នេះ របស់នោះទេ ដោយសម្តេចតេជោបានអះអាងបន្ថែមថាមានតែប្រទេសកុម្មុយនីស្តទេ ដែលរដ្ឋាភិបាលជាអ្នកកំណត់ថ្លៃទំនិញនិងអត្រាប្តូរប្រាក់ជាដើម៕ប៊ុនរិទ្ធAKP/ក្រសួងព័ត៌មាន
Post a Comment