រដ្ឋមន្ត្រីកា​រប​រទេ​​ស​កម្ពុជា​​នឹងទៅបំពេញទ​​ស្សនកិច្ចនៅ​វៀតណា​មស​ប្តាហ៍​ក្រោយ

 លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅសប្តាហ៍ក្រោយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសជិតខាងទាំង២តបតាមការអញ្ជើញយ៉ាងស្និទ្ធស្នាលរបស់សមភាគីវៀតណាមលោក Bùi Thanh Són។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថាលោករដ្ឋមន្ត្រីការបរទេសនឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។សេចក្តីប្រកាសព័ត៌មានបាន​គូសបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសទាំង២និងបើកកិច្ចសន្ទនាទ្វេភាគី ដើម្បីរិះរកមធ្យោបាយនិងវិធីសាស្ត្រដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់និងជំរុញកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន ចាប់ពីវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រហូតដល់វិស័យកសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ និងអប់រំ។ប្រភពបានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម និងកង្វល់នានាក៏នឹងត្រូវលើកមកពិភាក្សាផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានសហប្រធានដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំង២ក្នុងកិច្ចប្រជុំលើកទី២០នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម នឹងលើកយកដំណើរការដែលសម្រេចបានដោយយោងតាមកំណត់បង្ហាញកិច្ចប្រជុំដែលបានព្រមព្រៀងគ្នានៃកិច្ចប្រជុំកន្លងមកហើយធ្វើចាប់អនុវត្តជាក់ស្តែង ដើម្បីពង្រឹងនិងពង្រីកឱ្យបានទូលំទូលាយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំង២។លោក សុខុន គ្រោងនឹងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក Vo Van Thuong ប្រធានាធិបតីវៀតណាម និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ទាំងដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នឹងផ្តល់កម្លាំងរុញច្រានថ្មីដល់ទំនាក់ទំនងពហុភាគីដ៏រឹងមាំ ដោយផ្តល់ទំនុកចិត្តផ្នែកនយោបាយដែលចាក់ឫសយ៉ាងជ្រៅ និងពង្រឹងបន្ថែមទៀតនូវមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំង២៕AKP/Khmer Times 

លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។រូបភាពសហការី

Powered by Blogger.