លោ​ក​​ហ៊ុន​ ​ម៉ា​​ណែ​ត​ឡើង​​ជានា​យ​ឧត្តមសេ​នីយ៍

 ព្រះមហាក្សត្រ​នរោត្តម​ ​សី​ហ​មុនី​​កាលពី​ថ្ងៃ​សុក្រ​បាន​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរ​ស័ក្តិ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ពី​ឧត្តមសេនីយ៍ឯក​ផ្កាយ​​៣​ទៅជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​ដើម្បី​បន្ត​ដឹកនាំ​អង្គភាព​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។ការ​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរ​ស័ក្តិជា​នាយ​ឧត្តមសេនីយ៍​ ​ខាង​លើ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ឆ្នាំ​២​០​២​១​ ​និង​ឆ្នាំ​២​០​២​២​ ​ត្រូវ​បាន​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​គាំទ្រ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​ជំនួស​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ត្រូវ​ជា​ឪពុក​បង្កើត​។​នៅ​​មុន​ព្រះមហាក្សត្រ​ ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរ​ស័ក្តិ​ជា​​នាយ​ឧត្តម​សេនីយ៍​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មាន​ឋានន្តរ​ស័ក្ដិ​ជា​ ​ឧត្តម​សេនីយ៍ឯក​ ​និង​មាន​តួនាទី​ជា​ ​អគ្គ​មេបញ្ជាការរង​ ​នៃ​កងយោធពលខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​ក្នុង​ពិធីសម្ពោធ​វិហារ​ឥស្លាម​ ​និង​សមិទ្ធផល​នានា​ ​នៅ​ស្រុក​កោះ​អ​ណ្តែ​ត​ ​ខេត្ត​តាកែវ​ ​កាលពី​ថ្ងៃសៅរ៍​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​ថ្វាយ​នូវ​អំណរ​ព្រះរាជ​គុណ​ចំពោះ​ព្រះករុណា​ព្រះបាទ​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ដំ​ទ្បើ​ង​ឋាន​រ​ន្ត​ស័​កិ្ត​ដល់​លោក​ពី​ ​ឧត្តមសេនីយ៍ឯក​ ទៅជា​នាយ​ឧត្តមសេនីយ៍​ ​នៃ​កង​យោធពល​ខេមរភូមិន្ទ​។​នាយ​ឧត្តមសេនីយ៍​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​ ​ក្រសួង​ការពារ​ជាតិ​ ​និង​អគ្គបញ្ជាការដ្ឋាន​ ​ដែល​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ ​និង​ឱកាស​ដល់​លោក​ ​ដើម្បី​បន្ត​ចូលរួម​ដឹកនាំ​និង​ពង្រឹង​កងយោធពលខេមរភូមិន្ទ​តទៅ​មុខ​ទៀត​ក្រោម​បុព្វហេតុ​បម្រើ​ជាតិ​ ​សាសនា​ ​ព្រះមហាក្សត្រ​។​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ​ឥ​សាន​ ​បាន​លើក​ឡើង​ថា​ ​រាល់​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ដល់​នាយ​ទាហាន​ ​នាយ​ប៉ូលីស​ ​ក៏​ដូច​មន្ត្រី​រាជការ​ ​ដែល​ធ្វើ​ឡើង​តាម​ព្រះរាជក្រឹត្យ​ ​គឺ​មាន​សំណើ​ស្នើសុំ​ទូល​ថ្វាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដោយ​ផ្អែកលើ​គុណសម្បត្តិ​ ​និង​សំណូមពរ​ចាំបាច់​របស់​ប្រទេសជាតិ​។​លោក​បន្ថែម​ថា​ ​មន្ត្រី​នាយទាហាន​ ​នាយ​ប៉ូ​លី​ល​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ​បើ​គ្មាន​គុណ​ស​ម្បិត្តិ​ទេ​ ​សម្តេចនាយករដ្ឋមន្ត្រី​ ​ក៏​មិន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ​ដើម្បី​ព្រះរាជទាន​នូវ​ព្រះរាជក្រឹត្យ​តែងតាំង​ឬ​ដំឡើង​ឋានន្តរ​ស័ក្ដិ​នោះ​ទេ​។​លោក​ ​សុខ​ ​ឥ​សាន​ ​បន្ត​ថា​ ​ចំពោះ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មាន​សមត្ថភាព​ ​និង​សា​ក​សម​ទទួល​បាន​ឋានន្តរ​ស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ ​ទើប​សម្តេច​នាយក​រដ្ឋមន្ត្រី​ទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​ ​ដើម្បី​ប្រោស​រាជទាន​នូវ​ព្រះរាជក្រឹត្យ​ដំឡើង​តួនាទី​បែប​ហ្នឹង​។​លោក​បាន​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​អ្នក​ផ្សេង​ជាច្រើន​ទៀត​មិន​ទទួល​បានការ​ស្នើសុំ​គឺ​ទី​១​ ​រដ្ឋាភិបាល​ប្រើស​ន្ទានុ​សិទ្ធិ​ដើម្បី​វាយ​តម្លៃ​លើ​គុណសម្បត្តិ​របស់​មន្ត្រី​យោធា​ ​មន្ត្រី​នគរបាល​ ​ក៏​ដូច​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​ទី​២​ ​រដ្ឋាភិបាល​ប្រើ​តួនាទី​របស់​ខ្លួន​ស្នើ​អង្គ​ព្រះមហាក្សត្រ​ ​ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ​ ​និង​គុណសម្បត្តិ​ពិសេស​ខុសប្លែក​ពី​គេ​។​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​បន្ថែម​ថា​៖​ ​«​កន្លង​ទៅ​​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​របស់​វិទ្យុ​បរទេស​ដែល​ប្រឆាំង​រដ្ឋាភិបាល​បាន​លើក​ឡើង​បញ្ហា​នេះ​តាំងពី​រ​បី​បួន​ថ្ងៃ​មក​ហើយ​ ​តាំង​ពី​ក្រោយ​ចេញ​ព្រះរាជក្រឹត្យ​មក​ ​ម៉្លេះ​គេ​មិន​លើក​សរសើរ​នោះ​ទេ​។ផ្ទុយ​ទៅវិញ​ក្នុង​ចរិត​ជា​អ្នក​ប្រឆាំង​ [,,,] ​គេ​វាយប្រហារ​ផ្សេងៗ​មក​លើ​ប្រមុខ​រាជរដ្ឋាភិបាល​ ​ហើយ​គេ​បាន​ប្រែក្លាយ​ការងារ​រដ្ឋ​ឱ្យ​ទៅជា​ការងារ​ឯកជន​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទៅវិញ​»​។​កាសែត​ខ្មែរ​ថា​ម​ស៍ ​ពុំអាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ឈុំ​ ​សុជាត​ ​បាន​នៅឡើយ​កាល​ពីម្សិលមិញ​។​ក្នុង​លិខិត​អប​អរសាទរ​ដល់​នាយក​ឧត្តមសេនីយ៍​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ ​Fresh​ ​News​ ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឈុំ​ ​សុជាត​ ​បាន​បញ្ជាក់​ថា​ ​ការ​ដំឡើង​ ​ឋានន្តរ​ស័ក្តិ​ថ្នាក់​ ​នាយ​ឧត្តមសេនីយ៍​ ​នេះ​ពិតជា​ស័ក្តិសម​នឹង​សមត្ថភាព​ ​ស្នាដៃ​ ​សមិទ្ធផល​ ​និង​ការ​លះបង់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​ ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ ​និង​ពង្រឹង​សមត្ថភាព​កង​យោធពលខេមរភូមិន្ទ​ ​ក៏ដូចជា​ចូលរួម​ថែរក្សា​ការពារ​ ​និង​អភិវឌ្ឍ​ជាតិ​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំងក្លា​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​បន្ត​បន្ទាប់​​៕​​​Khmer Times 

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន(ឆ្វេង)និង​កូនប្រុស​ច្បង​លោក ហ៊ុន ម៉ាណែត នៅ​មូលដ្ឋាន​យោធា​ក្នុង​រាជធានី​ភ្នំពេញ ឆ្នាំ​២០០៩។ រូបថត៖ AFP។

Powered by Blogger.