នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានផ្ញើសារបន្លំ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាលោកបានទទួលសារផ្ទេរប្រាក់ក្លែងបន្លំតាមTelegramពីបុគ្គលដែលសង្ស័យថាកំពុងនៅតៃវ៉ាន់។សារព័ត៌មានកម្ពុជានៅថ្ងៃទី១៤ខែមីនាបានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានទទួលសារពីគណនីTelegram ដែលមានរូបភាពប្រវត្តិរូបអ្នកជំនួញដ៏ល្បីល្បាញក្នុងប្រទេស។ក្នុងសារសរសេរជាភាសាអង់គ្លេស “អ្នកជំនួញ” ស្នើឲ្យលោកហ៊ុន សែនផ្ទេរប្រាក់ទៅគណនីមិនស្គាល់។នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យមន្ត្រីស៊ើបអង្កេតឧប្បត្តិហេតុនេះហើយបញ្ជាក់ថាសារនេះបានមកពីគណនីរបស់អ្នកបោកប្រាស់។លេខទូរស័ព្ទដែលបុរសនេះប្រើគឺចុះឈ្មោះនៅប្រទេសឡាវ ។ប៉ុន្តែទីតាំងនៃសារដែលបានផ្ញើគឺមកពីកោះតៃវ៉ាន់។លោក ហ៊ុន សែន ថ្លែងដោយក្រើនរំឭកសាធារណជនឲ្យប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធTelegramថា“អ្នកឆបោកប្រហែលជាមិនដឹងថានេះជាលេខទូរស័ព្ទរបស់នាយករដ្ឋមន្ត្រីកម្ពុជាទេ”។ទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មកោះតៃវ៉ាន់(CIB) បាននិយាយកាលពីថ្ងៃទី១៤ខែមីនាថាគណនីក្លែងបន្លំដែលផ្ញើសារទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានអាសយដ្ឋានIPរបស់កោះនេះ ប៉ុន្តែមិនមែនមានន័យថាបុគ្គលនេះនៅតៃវ៉ាន់នោះទេ។ការិយាល័យកិច្ចការឧក្រិដ្ឋកម្មអន្តរជាតិរបស់ CIB ចង្អុលបង្ហាញថា អ្នកបោកប្រាស់តែងតែប្រើអាសយដ្ឋានIPក្លែងក្លាយដើម្បីលាក់ទីតាំងពិតរបស់ពួកគេ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ថា គណនី Telegramរបស់លោកមានអ្នកFollowច្រើនជាងគេទី២នៅលើពិភពលោកនៅពីក្រោយតែប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលតែងតែធ្វើបច្ចុប្បន្នភាពស្ថានភាពយោធាតាមរយៈវេទិកានេះ។ គណនី Telegram របស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នមានអ្នកតាមដានជាង៦២៥ ០០០នាក់៕យោងតាមTaiwan News
គណនីរបស់អ្នកឆបោកបានផ្ញើសារទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត៖ Taiwan News។
Post a Comment