ឯកឧ​​ត្តម​ស​ សុខាអញ្ជើញជា​អធិប​​តី​បិទការប្រកួតរូបថ​ត​កា​​យរឹទ្ធិរៀ​មច្បងថ្នាក់​ជាតិ​លើ​កទី​១“កាយរឹទ្ធិ-អរគុ​​ណ​សន្តិ​ភាព”

 ភ្នំពេញ៖ឯកឧត្តមស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាជាឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣បានអញ្ជើញជាអធិបតីពិធីបិទកម្មវិធីប្រកួតផ្តាច់ព្រ័ត្រការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព”នៅវិទ្យាស្ថានជាតិអប់រំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សសុខាបានគូសបញ្ជាក់ថាក្រោមមគ្គុទ្ទេសដ៏ឆ្នើមនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជាបានរីកចម្រើននិងកំពុងបោះជំហានទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមានសុខសន្តិភាពពេញលេញ វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចដើម្បីបង្ហាញកិត្តិស័ព្ទព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ ឯកឧត្តម ស សុខា បន្តទៀតថា ទទឹ្ទមគ្នានេះក្រសួងអប់រំ យុវជន និងកីឡាដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើ"គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤” ធានាការអប់រំមានគុណភាពប្រកបដោយសមធម៌បរិយាបន្ននិងបានលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាព្រមទាំងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពលើយុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ ដើម្បីចូលរួមគាំទ្រដល់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ដែលបានគាំទ្រដល់ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍកម្ពុជាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ ដែលជាកាយរឹទ្ធិជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ឱ្យឆ្លើយតបតាមទស្សនាទានរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា “យុវជនកម្ពុជាមានជំនាញមួយយ៉ាងតិចប្រចាំជីវិត”និងត្រូវមានបំណិនវិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទានិងកាយសម្បទាដើម្បីឱ្យមានសមត្ថភាពច្បាស់លាស់ក្នុងការប្រកួតប្រជែងទីផ្សារការងារនិងបង្កើតមុខរបរសមរម្យក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០។ឯកឧត្តម ស សុខាបានគូសបញ្ជាក់ផងដែរថា ជាការពិតណាស់ការអភិវឌ្ឍជាតិមាតុភូមិនិងរក្សាបាននូវនិរន្តរភាពនៃការរីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមពីកម្លាំងមហាជន ពិសេសកម្លាំងយុវជនកម្ពុជាដែលជាកម្លាំងចលករមួយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន។យុវជនគ្រប់រូបមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជានិងសមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងបន្តវេនក្នុងបុព្វហេតុជាតិមាតុភាពដ៏មានប្រសិទ្ធភាពដែលជាមូលដ្ឋាននៃការរក្សាសុខសន្តិភាព និងការរីកចម្រើនសង្គមជាតិ។ ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនដ៏មានសារៈសំខាន់នេះ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំគោលនយោបាយនិងកម្មវិធីអភិវឌ្ឍសមត្ថភាពដល់គ្រប់ស្រទាប់យុវជនក្នុងសង្គមតាមរយៈផលិតបាននូវកម្មវិធីយុវជនគាំទ្រដល់ការអប់រំក្នុងប្រព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណាឱ្យយុវជនទាំងអស់មានសក្ដានុពល ពេញលេញលើកាយសម្បទា (Physical Fitness) ជំនាញទន់ (Soft Skils) បំណិនជីវិត (Life Skils) ការច្នៃប្រឌិត(Creativity) បំណិនរស់នៅនិងធ្វើការជាក្រុម(Teamwork) មានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍រស់នៅរបស់ខ្លួន។ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថាដើម្បីទទួលបានធនធានយុវជនមានសក្តានុពលដូចបានលើកឡើងខាងលើ ក្រសួងអប់រំ បានធ្វើទំនើបកម្មវិធីអភិវឌ្ឍសមត្ថភាពយុវជនតាមរយៈវិធីសាស្ត្របែបចម្រុះ ការសិក្សាបែបអនុវត្តជាក់ស្តែង(learning by Doing) និងការសិក្សាផ្ដោតលើអនុវត្តគម្រោង(Project-based Learning) ដែលជាថ្នាលបណ្តុះបណ្តាលនិងវិធីសាស្ត្រអប់រំយុវជនយ៉ាងមានប្រសិទ្ធភាព៕សេង បូលីន

រូបភាព៖សាន់ ផានិត




























Powered by Blogger.