អ្នកសុំទានខ្មែរ៤នាក់ជាមួយកូនក្មេងត្រូវបានឃាត់ខ្លួននៅថៃ
នគរបាលអន្តោប្រវេសន៍ថៃចាប់អ្នកសុំទានបរទេសរំខានអ្នកទេសចរនៅកណ្តាលក្រុងប៉ាតាយ៉ា។អ្នកសុំទានត្រូវបានគេស្គាល់ថាជាជនជាតិខ្មែរឈ្មោះពយ អាយុ៥៨ឆ្នាំ សោមផុន អាយុ៦៨ឆ្នាំ នីអាយុ៤៣ឆ្នាំនិងជា អាយុ៤២ឆ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវទី២កាលពីថ្ងៃទី៧ ខែមីនា។ពួកគេមិនត្រូវបានប្រាប់ពីនាមត្រកូលនោះទេ។ពួកគេត្រូវបានរកឃើញថាមិនមានទិដ្ឋាការត្រឹមត្រូវ និងកំពុងត្រូវបានរៀបចំឯកសារសម្រាប់ការនិរទេស។បញ្ហាអ្នកសុំទាននៅប៉ាតាយ៉ាមិនបានធូរស្រាលទេជាមួយនឹងការបើកទីក្រុងឡើងវិញ។ ទោះបីជាមានការខិតខំប្រឹងប្រែងពីអង្គការសុខុមាលភាពសង្គមដើម្បីផ្លាស់ទីអ្នកសុំទានទៅកាន់ទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងហើយនគរបាល បានធ្វើការបង្ក្រាបក្រុមជួញដូរមនុស្សក៏ដោយក៏វានៅតែឃើញមានអ្នកសុំទាននៅក្នុងទីក្រុង។នគរបាលបាននិយាយថាក្រុមជួញដូរមនុស្សបានចាប់គូស្ត្រីជាមួយកុមារតូចៗដែលមិនមានជាប់សាច់ឈាម ដើម្បីទាក់ទាញការអាណិតអាសូរនិងសុំលុយពីអ្នកទេសចរ។ក្នុងយុទ្ធនាការបញ្ឈប់លំហូរអ្នកសុំទានចូលមកក្នុងទីក្រុង សាលាក្រុង Pattaya-Nongprue សហការជាមួយក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍មនុស្ស និងមជ្ឈមណ្ឌលការពារជនទុរគតខេត្តឈុនបុរី កំពុងស្នើសុំសហគមន៍បញ្ឈប់ការផ្តល់ប្រាក់ដល់អ្នកសុំទាន។ជាមួយគ្នានេះ អាជ្ញាធរក៏បានស្នើឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស មិនថាកុមារ ឬមនុស្សធំនោះទេ៕Pattaya Mail/KhmerTimes
មនុស្សអង្គុយនៅមុខAvenue លើផ្លូវ Pattaya Second Road មើលប៉ូលីសអន្តោប្រវេសន៍ចាប់ខ្លួនអ្នកសុំទានបរទេសជាមួយកូនដែលរំខានអ្នកទេសចរនៅកណ្តាលទីក្រុងប៉ាតាយ៉ា។ Pattaya Mail/KhmerTimes
Post a Comment