ទំនាក់ទំ​នង​ចិន​និង​ក​ម្ពុជា​ត្រូវបានពង្រឹ​ងជាមួយ​សមយុទ្ធ​ដែន​សមុទ្រ​រួមគ្នា​លើ​កដំបូង​

 កងទ័ពជើងទឹកនៃប្រទេសចិននិងកម្ពុជាបានធ្វើសមយុទ្ធរួមគ្នានៅដែនទឹកខេត្តជាប់មាត់សមុទ្រភាគខាងត្បូងនៃខេត្តព្រះសីហនុនិងបានសម្របសម្រួលធ្វើសមយុទ្ធនាវាចរណ៍។សមយុទ្ធនេះតំណាងឱ្យការអភិវឌ្ឍន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង២។សមយុទ្ធរួមគ្នាដែលមានឈ្មោះថា‘នាគមាស២០២៣’ គឺជាការចូលរួមពីកងកម្លាំងទ័ពជើងទឹកចិននិងកម្ពុជា រួមមាននាវា Jinggangshan របស់កងទ័ពជើងទឹករំដោះប្រជាជន (PLA Navy)និងនាវាចរភូមិន្ទកម្ពុជា។ប្រទេសចិនបាននិងកំពុងបង្កើនទំនាក់ទំនងយោធារបស់ខ្លួនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់ជំនួយយោធាការបណ្តុះបណ្តាលនិងសម្ភារៈដល់ប្រទេសកម្ពុជា។ប្រទេសចិនបាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលស្របទៅតាម ” China’s Defense Market 2022-2027“” របស់ GlobalData គឺជាយុទ្ធសាស្រ្តនៃការកសាងនិងតភ្ជាប់ សមាហរណកម្មហិរញ្ញវត្ថុនិងការសម្របសម្រួលពាណិជ្ជកម្មតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីភ្ជាប់តំបន់ផ្សេងៗ នៅទូទាំងអាស៊ីទៅអឺរ៉ុប និងអាហ្វ្រិក។ឧទាហរណ៍មួយគឺកំពង់ផែ Gwadar របស់ប្រទេសប៉ាគីស្ថាន (ផ្នែកនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានក្នុងគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់) ដែលបម្រើជាកំពង់ផែទឹកជ្រៅសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ពាណិជ្ជកម្មនិងយោធា។សមយុទ្ធកងទ័ពជើងទឹកនាពេលថ្មីៗនេះ បង្ហាញថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២កំពុងត្រូវបានពង្រឹងបន្ថែមទៀត។សមយុទ្ធនេះបង្ហាញឱ្យឃើញពីទំនាក់ទំនងយោធាដែលកំពុងមានការរីកចម្រើនរវាងប្រទេសទាំង២និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើនសមត្ថភាពយោធារបស់ពួកគេ។ សមយុទ្ធរួមគ្នានេះក៏ទំនងជាអាចនឹងបង្កើនឥទ្ធិពលរបស់ចិនបន្ថែមទៀតនៅក្នុងតំបន់ដែលអាចបណ្តាលអោយមានការប្រែប្រួសលើសក្ដានុពលភូមិសាស្ត្រនយោបាយនៃអាស៊ីអាគ្នេយ៍៕Naval Technology.com/Khmer Times 

កងទ័ពជើងទឹកចិនបានសម្របសម្រួលការធ្វើសមយុទ្ធនាវាចរណ៍ រួមគ្នានៅប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែមីនា។ Shutterstock




 

Powered by Blogger.