នាយក​រដ្ឋមន្ត្រីជំរុញ​ឱ្យយកចិត្តទុកដាក់​លើទម្រង់ដើ​មនៃវប្បធម៌ជាតិ

 សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែនបាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់ និងមានវិធានការ​ថែរក្សា​ទម្រង់​ដើម​នៃ​វប្បធម៌​ជាតិដើម្បី​បញ្ចៀសផលប៉ះពាល់​អវិជ្ជមាន​យូរអង្វែង​។នាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវតាមសារជាសំឡេងមួយកាលពីថ្ងៃពុធបន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រីទ្រី ដាណាអ្នកលក់គ្រឿងអលង្ការអនឡាញដ៏ល្បីល្បាញ ដែលកំពុងកក្រើកនៅលើបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃមុន។លោកស្រី ដាណា បានចោទប្រកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះការតឹងរ៉ឹងពេកចំពោះសំណើសុំថតរូបផ្សព្វផ្សាយនៅអង្គរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះខណៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានច្រានចោលចំពោះការការចោទប្រកាន់នេះដោយពន្យល់ថា ក្រសួងតម្រូវឱ្យមានការកែប្រែខ្លះដើម្បីប្រាកដថាសម្លៀកបំពាក់និងការតុបតែងស្របតាមទម្រង់ដើមដើម្បីជៀសវាងការរិះគន់ជាសាធារណៈ និងជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។សម្តេចហ៊ុន សែន បាន​សង្កត់​ធ្ងន់​ក្នុង​សារ​សំឡេង​ថា៖ «ការ​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​គឺ​ល្អ។ប៉ុន្តែ​បើ​មិន​ធ្វើ​តាម​ទម្រង់​ដើម​ទេវា​ប្រៀប​ដូច​ជា​ការ​បំផ្លាញ​វប្បធម៌»។សម្តេចបន្ថែមថា លោកស្រី ដាណាមិនគួរបន្ទោសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទេព្រោះវាជាកាតព្វកិច្ចរបស់ក្រសួងក្នុងការការពារវប្បធម៌ជាតិបើមិនដូច្នេះទេនឹងត្រូវទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនចំពោះរាជរដ្ឋាភិបាលនិងរដ្ឋសភា។សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពន្យល់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺដោយសារតែការបង្ហាញពីវប្បធម៌ដែលខុសពីដើមមិនត្រឹមតែប៉ះពាល់ដល់វប្បធម៌របស់យើងប៉ុណ្ណោះទេ។ប៉ុន្តែកម្ពុជាក៏អាចរងការចោទប្រកាន់ពីប្រទេសជិតខាងថាចម្លងវប្បធម៌របស់ពួកគេផងដែរ។សម្តេចហ៊ុន សែនស្នើ​ឲ្យ​លោកស្រី ដាណាសហការ​ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខណៈ​ពេលបន្ទាប់ពីនេះ ​អាចមាន​មន្ត្រី​ជំនាញ​ទៅ​ជួយ​ក្នុងកិច្ចការនេះ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ឲ្យ​គម្រោង​លើក​កម្ពស់​វប្បធម៌​របស់​លោកស្រី​ទទួល​បាន​ជោគជ័យ៕AKP/Khmer Times 



Powered by Blogger.