ទេសចរ​រាប់​រ​យ​នាក់​ទស្សនា​ថ្ងៃរះ​​ចំ​កំពូល​ប្រា​សាទអង្គរវត្ត

​នា​ព្រឹកព្រលឹម​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ច្រើន​រយ​នាក់​ បាន​រង់ចាំ​ទស្សនា​ ​ព្រឹត្តិការណ៍​ថ្ងៃរះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ឬ​សមរាត្រី​។​ទេសចរ​ជាច្រើន​បាន​មក​ប្រជ្រៀតគ្នា​នៅ​លើ​ស្ពាន​ហាល​អង្គរវត្ត​ ​ទីតាំង​ដ៏​សំខាន់​សម្រាប់​ទស្សនា​ ​ព្រះអាទិត្យ​រះ​ចំ​កំពូល​នៃ​ប្រាសាទអង្គរវត្ត​។​ ​នា​វេលា​ម៉ោង​ប្រមាណ​៦​ជាង​ ​ព្រះអាទិត្យ​ចាប់ផ្តើម​រះ​ ​បន្ដិចម្ដងៗ​ ​និង​ ​ឡើង​ ​លើ​ ​ចំ​កំពូល​ប្រាសាទ​ ​ដ៏​អ​ច្ឆរិយៈ​នេះ​។​ ​យ៉ាងណា​ ​ទិដ្ឋភាព​នេះ​មិនទាន់​រះ​ចំ​កំពូល​ ​ឡើយ​ ​គឺ​ហាក់​រេ​ទៅ​ជ្រុង​ខាងត្បូង​បន្ដិច​។​គេ​សន្និដ្ឋាន​ថា​ ​ព្រះអាទិត្យ​អាច​នឹង​រះ​ចំ​កំពូល​នា​ថ្ងៃ​បន្ទាប់​ ​រហូតដល់​ថ្ងៃ​ទី​២​៣​ ​ខែ​មីនា​ ​ទើប​ផុត​ព្រឹត្តិការណ៍​សំខាន់​នេះ​។​សមរាត្រី​ ​ឬ​ ​Equinox​ ​កើតឡើង​រវាង​ខែ​ ​មីនា​ម្ដង​ ​និង​ខែកញ្ញា​ ​ម្ដងទៀត​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​សម្រាប់​ឆ្នាំនេះ​ ​ព្រឹត្តិការណ៍​ក​ម្រ​នេះ​ ​អាច​កើតឡើង​រវាង​ថ្ងៃ​ទី​២​០​ ​ដល់​ថ្ងៃ​ទី​២​៣​ ​ខែ​មីនា​៕​Khmer Times 

ថ្ងៃរះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ នា​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​។​​ក្រសួង​ទេសចរណ៍/​Khmer Times 
Powered by Blogger.