ឯ​ក​ឧត្តម​​ស​ សុខា​ផ្តល់​ជូនអា​ហារូបករណ៍​​​​៣០កន្លែង​សិក្សានៅវិទ្យាស្ថានជា​​តិកសិកម្ម​ព្រែក​លៀប

 ភ្នំពេញ៖ក្នុងឆ្នាំសិក្សា២០២២-២០២៣អាហារូបករណ៍ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង រួមមាន ៖ ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង និងថ្នាក់បរិញ្ញាបត្ររង ចំនួន ១៥កន្លែង ដល់សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប។បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា ការទទួលពាក្យគឺចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។សូមបញ្ជាក់ថាវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕







Powered by Blogger.