ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមក្រុងពាលីត្រៀមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣
ឯកឧត្តមស សុខា ប្រធានក្រុមការងារកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក្រុមការងារកម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ និងក្រុមការងារកម្មវិធីគុនល្បុក្កតោ និងលោកជំទាវ កែ សួនសុភី បានធ្វើពិធីសែនក្រុងពាលីបួងសួងសុំសេចក្តីសុខ និងបើកការដ្ឋាន សាងសង់ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រៀមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ របស់ក្រុមការងារក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ពិធីក្រុងពាលីបើកការដ្ឋាន គឺជាពិធីដែលរៀបចំឡើងដើម្បីបួងសួងសុំទឹកដី និងទីកន្លែងដើម្បីបើកការដ្ឋានសាងសង់សម្រាប់ធ្វើការរៀបចំទីតាំងព្រឹត្តិការណ៍ និងសុំសេចក្ដីសុខសប្បាយជូនដល់ក្រុមការងាររៀបចំទាំងអស់ឲ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ចដោយរលូននៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ និងសម្រាប់បូជាក្រុងពាលីដោយមានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងសិស្សានុសិស្សនៃខេត្តសៀមរាប។ក្រុមការងារនឹងរៀបចំ«ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម» ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានទីតាំងនៅក្បែរប្រាសាទបាយ័ន ក្នុងគោលបំណងបង្ហាញនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីព្រះរាជាណាចក្រកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទិ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទិ១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»ព្រមទាំងចូលរួមចំណែកជំរុញនិងលើកទឹកចិត្តប្រជាជនកម្ពុជាក្នុងការលើកតម្កើនមោទកភាពជាតិ ភាពដ៏សម្បូរបែបនិងសក្ដានុពលរបស់កម្ពុជាលើកឆាកជាតិ និងអន្តរជាតិ៕
Post a Comment