នាយករដ្ឋម​ន្រ្តី​កម្ពុជាស​ម្តែងនូវ​ការព្រួយ​បារម្ភ​ពី​លទ្ធភាព​នៃ​ការផ្ទុះសង្គ្រាម​នុ​យក្លេអ៊ែរ

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងនូវការព្រួយបារម្ភ ពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តជាតិICC បានចេញដីកាចាប់ខ្លួនលោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)ប្រធានាធិបតីរុស្ស៊ី នោះ។នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចហ៊ុនសែនបានសរសេរថាពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាម នុយក្លេអ៊ែរបន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការចោទប្រកាន់របស់ ICCលើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តនយោបាយមួយគួរឱ្យភ្ញាក់ផ្អើលដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុបនិងពិភពលោក ហើយរឿងនេះមិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។សម្ដេចតេជោបន្តថា ដីកានេះក៏នឹងធ្វើឱ្យមានភាពស្មុគ្រស្មាញដល់ដំណើរការស្វែងរកសន្តិភាព ក្នុងសង្គ្រាមអ៊ុយក្រែន។ពិសេសមុនពេលលោកប្រធានាធិបតីចិន Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។តើលោកពូទីនអាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?សម្ដេចតេជោលើកឡើងថាបច្ចុប្បន្ននេះមានប្រទេសចំនួន១២៣ជាសមាជិកនៃ ICCខណៈដែលប្រទេសធំៗ ដូចជា អាម៉េរិក រុស្ស៊ី ឥណ្ឌា និងចិន មិនបានចូលសមាជិកទេ។ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពីICCក្នុងឆ្នាំ២០១៩។ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាម៉ី ប្រទេសបានទេ។ ប៉ុន្តែដីកាចាប់ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសកលរួមដូចជា ការប្រែប្រួលអាកាសធាតុនិងជំងឺឆ្លង។ ផ្ទុយទៅវិញដីកាចាប់ខ្លួនរបស់ICCនេះអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាសម្ដេចមិនដែលជឿថាសង្គ្រាមនុយក្លេអ៊ែរកើតឡើង បើទោះបីជាមានការគំរាម កំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ សម្ដេចក៏បានលើកទឹកចិត្តឱ្យភាគីទាំងអស់មានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរនិងកាត់បន្ថយការនិយាយអំពីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថាឥឡូវនេះមានប្រតិកម្មហួសជ្រុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិតីពូទីនដែលជាមនុស្ស តែម្នាក់គត់មានសិទ្ធិបញ្ជាក្នុងការបាញ់អាវុធនុយក្លេអ៊ែរនិងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។ តើលោកពូទីន សុខចិត្តឱ្យគេចាប់ខ្លួនដោយមិនបានតទល់ឬយ៉ាងណា។ប្រសិនបើលោកពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេស សុខចិត្តឱ្យគេចាប់ប្រធានាធិបតីខ្លួនឬទេ។ចំណុចនេះហើយគឺជាចំណុច ដែលឥឡូវ នេះសង្គ្រាមនុយក្លេអ៊ែរស្ទើរក្លាយទៅជាការពិតទៅហើយ។ សម្ដេចបន្ថែមថា ការគំរាមកំហែងណាមួយ ទៅលើពូទីនច្បាស់ណាស់ ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលរងគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនមានត្រឹម២០-៣០ គីឡូម៉ែត្រនោះទេ គឺច្រើន រហូតដល់រាប់ពាន់គីឡូម៉ែត្រ។គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី សហព័ន្ធរុស្ស៊ី និងលោកស្រី Maria Alekseyevna Lvova-Belova ស្នងការទទួលបន្ទុកសិទ្ធិកុមារនៃការិយាល័យ ប្រធានាធិបតី សហព័ន្ធរុស្ស៊ី ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ) និងការផ្ទេរប្រជាជន ដោយខុសច្បាប់ (កុមារ) ពីតំបន់កាន់កាប់របស់អ៊ុយក្រែន ទៅកាន់សហព័ន្ធរុស្ស៊ី៕AKP

សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែនថ្លែង​ក្នុង​ពិធី​ផ្ទេរ​អង្គការ​គ្រួសារ​ថ្មីមក​ក្រសួង​អប់រំ នៅ​រាជធានី​ភ្នំពេញ។KT

Powered by Blogger.