ការ​បាញ់ប្រហារការ​ពារការប្លន់​៣២.៥លានដុល្លារនៅអា​កាសយានដ្ឋាន​ឈីលី

 កងកម្លាំងសន្តិសុខអាកាសយានដ្ឋានក្នុងទីក្រុងSantiagoបានប្រយុទ្ធជាមួយក្រុមចោរដោយរារាំងពួកគេមិនឱ្យយកលុយ៣២.៥លានដុល្លារនៅលើយន្តហោះមនុស្ស២នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ចោរប្លន់ប្រហែល១០-១២នាក់នៅព្រលឹមថ្ងៃទី៨ខែមីនាបានបើកឡាន៣ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិArturo Merino Benitez ។ពួកគេបានធ្វើដំណើរទៅកាន់កន្លែងផ្ទុកទំនិញខណៈដែលបុគ្គលិកកំពុងផ្ទេរប្រាក់៣២,៥ លានដុល្លារពីយន្តហោះទៅកាន់រថពាសដែក។ព្រះរាជអាជ្ញា Eduardoបាននិយាយថា"ការដឹកជញ្ជូនមានតម្លៃខ្ពស់ត្រូវបានដឹកជញ្ជូនតាមយន្តហោះLATAMពីទីក្រុងMiamiដែលត្រូវបានការពារដោយក្រុមហ៊ុនសន្តិសុខBrinks ។ ក្រុមចោរបានលួចចូល ។ប៉ុន្តែត្រូវបានបណ្តេញចេញដោយមន្រ្តីសន្តិសុខ"ព្រះរាជអាជ្ញាEduardo បាននិយាយថាBaezaដែលទទួលបន្ទុកស៊ើបអង្កេតឧប្បត្តិហេតុនេះបាននិយាយថាការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងក្រុមចោរនិងសន្តិសុខអាកាសយានដ្ឋានបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ក្នុងនោះមានចោរប្លន់ម្នាក់ និងបុគ្គលិកព្រលានយន្តហោះម្នាក់ឈ្មោះClaudio Villar Rodriguez អាយុ ៤៥ឆ្នាំ។ ក្រោយ​មកក្រុម​ចោរ​បាន​រត់​គេច​ខ្លួន ហើយ​ដុត​រថយន្ត​២​គ្រឿង​ក្នុង​ចំណោម​៣​គ្រឿង​នៅ​លើ​ផ្លូវ​ជាតិ​ក្បែរ​នោះ ។ប្រធានាធិបតី Gabriel Boric បានសន្យាថានឹងតាមដានក្រុមចោរប្លន់ ហើយនាំពួកគេមកកាត់ទោស។ លោក​ក៏​បាន​បញ្ជាក់​ថាលោក​នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ប៉ូលិស​ដើម្បី​ប្រឈម​មុខ​នឹង​ក្រុម​ឧក្រិដ្ឋជន​នេះ។ក្នុងឆ្នាំ២០២០ចោរប្រដាប់អាវុធមួយក្រុមបានលួច $១៥ លានដុល្លារពីឡានដឹកទំនិញនៅអាកាសយានដ្ឋាន Arturo Merino Benitez ។ ក្នុង​ឆ្នាំ ២០១៤ អាកាសយានដ្ឋាន​នេះ​ក៏​ត្រូវ​បាន​ក្រុម​ប្លន់​យក​ប្រាក់​ជាង១០លាន​ដុល្លារ​អាមេរិក​ដែរ៕យោងតាមAFP

ប៉ូលិស​ម្នាក់​ឈរ​យាម​នៅ​ច្រក​ទ្វារ​បន្ទាប់​ពី​ការ​ប្លន់​មិន​បាន​សម្រេច​តម្លៃ ៣២,៥ លាន​ដុល្លារ​ពី​យន្តហោះ LATAM នៅ​អាកាសយានដ្ឋាន Arturo Merino Benitez ក្រុង Santiago ប្រទេស​ឈីលី កាល​ពី​ថ្ងៃ​ទី៨ ខែ​មីនា។ រូបថត៖ AFP។

Powered by Blogger.