នាយក​រដ្ឋមន្ត្រីកម្ពុជា​ប្រកាស​គាំទ្រ​សំណើ​​១​២​ចំណុច​រ​បស់​ចិន​សម្រាប់​​សន្តិភា​ព​នៅ​អ៊ុយ​ក្រែ​ន​

 សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​បាន​ប្រកាស​គាំទ្រ​ចំពោះ​សំណើសន្តិភាព​១​២​ ​ចំណុច​របស់​ចិន​ដើម្បី​បញ្ចប់​វិបត្តិ​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ហើយ​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ពិចារណា​លើ​សំណើ​នេះ​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​​​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​កាល​ពីម្សិលមិញ​ថា​សំណើ​នេះ​ធ្វើឡើង​ក្នុង​ឱកាស​គ​ម្រប់​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​។​សម្តេចបាន​ពន្យល់​ថា​កម្ពុជា​គាំទ្រ​ផែនការ​១​២​ចំណុច​របស់​ចិន​ ​ព្រោះ​សំណើ​នេះ​ ​ស្នើ​ឲ្យ​មាន​ការគោរព​ច្បាប់អន្តរជាតិ​ ​និង​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​ល​។​​ដែល​ស្របតាម​គោលជំហរ​របស់​កម្ពុជា​។​សម្តេចហ៊ុន​ ​សែន​បាន​សង្កត់ធ្ងន់​ថា​៖​ ​«​សំណើ​ខាងលើ​ក៏បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អរិភាព​យោធា​ផង​ដែរ​»​។​ “​ស​ង្រ្គា​ម​គឺជា​វិធី​ដ៏​អាក្រក់​បំផុត​ដើម្បី​បញ្ចប់​ស​ង្រ្គា​ម​។​ ​បទ​ឈប់​បាញ់​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ឆ្ពោះទៅ​រកការ​បញ្ចប់​សង្គ្រាម​។​ ”នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ពិចារណា​ដោយ​យកចិត្តទុកដាក់​លើ​សំណើសន្តិភាព​របស់​ប្រទេស​ចិន​ ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ ​ដោយ​បញ្ចប់​ទុក្ខវេទនា​របស់​ប្រជាជន​ ​និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​សំណើ​ទាំង​ ​១​២​ ​នោះ​រួម​មាន​ ​ការគោរព​អធិបតេយ្យភាព​នៃ​ប្រទេស​ទាំងអស់​ ​បោះបង់​មនោគម​ស​ង្រ្គា​ម​ត្រជាក់​ ​បញ្ឈប់​អរិភាព​ ​ការ​បន្ត​ការចរចា​សន្តិភាព​ ​ការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ ​ការ​ការពារ​ជនស៊ីវិល​ ​និង​អ្នកទោស​ស​ង្រ្គា​ម​ ​ការ​រក្សា​រោងចក្រ​ថាមពល​នុយ​ក្លេអ៊ែ​រ​ឱ្យ​មាន​សុវត្ថិភាព​ ​កាត់បន្ថយ​ហា​និ​ភ័យ​ជា​យុទ្ធ​សា​ស្រ្ត ​ការ​សម្របសម្រួល​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ ​ការបញ្ឈប់​ការ​ដាក់ទណ្ឌកម្ម​ឯកតោភាគី​ ​ការ​រក្សា​ស្ថិរភាព​ ​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​និង​ឧស្សាហកម្ម​ ​និង​ការ​លើក​ក​ម្ពស់​ការ​កសាង​ឡើងវិញ​ក្រោយ​ជម្លោះ​៕A​K​P​/KhmerTimes



Powered by Blogger.