នាយ​ករដ្ឋមន្ត្រីកម្ពុជា​អំពាវនាវដ​ល់​អ្នកដាក់លុយក្នុង​ធនាគារសូមកុំគិតជ្រុល​រហូតនាំគ្នាទៅដក​លុយពីធនា​គារ

 

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់អ្នកដែលបានដាក់លុយក្នុងធនាគារសូមកុំគិតជ្រុលរហូតនាំគ្នាសម្រុកទៅយកលុយពីធនាគារខណៈក្រោយមានការព្រមានថាសេដ្ឋកិច្ចជួបបញ្ហា។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅស្ថានជាតិពាណិជ្ជសាស្ត្រ(NIB) ជាង៦ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ សម្តេចហ៊ុន សែនបានគូសបញ្ជាក់ថាឥឡូវបញ្ហាសេដ្ឋកិច្ចបានកំ ពុងប្រកាសអាសន្នហើយដែលការប្រកាសអាសន្ននេះយើងមិនគួរគិតហួសជ្រុលនាំគ្នាទៅដកលុយពីធនាគារនោះទេ។ សម្តេចបានលើកឡើងថា បញ្ហាសេដ្ឋកិច្ចនេះក៏មានការព្រមានរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF) និងធនាគារពិភពលោកអំពីការនិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល។ សម្តេចតេជោបានថ្លែងថា៖«ម្តងហើយម្តងទៀតខ្ញុំគិតថាការព្រមាននេះពិតជាត្រឹមត្រូវហើយ។ក៏ប៉ុន្តែការព្រមាននេះក៏ក្លាយជាចិត្តសាស្ត្រមួយដែរ។សម្រាប់ប្រទេស ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលទៅដកលុយ»។ជាមួយគ្នានោះដែរសម្តេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថាធនាគារអាម៉េរិកដែលរលំមួយចំនួនហើយមួយចំនួនទៀតគឺហាក់ដូចជាមានសញ្ញាប្រជាពលរដ្ឋទៅដកលុយចេញ ដែលការដកលុយចេញនេះនឹងធ្វើឱ្យធនាគារដួលរលំ។ទន្ទឹមនេះ មនុស្សចំនួនខ្លាចគេដកលុយហើយខ្លួនដកលុយមិនបាន ក៏នាំគ្នាទៅខំដកលុយ។សម្តេចតេជោបានអះអាងថា កម្ពុជាមិនទាន់ដល់កម្រិតនោះទេ បើទោះបីមានព្រមានអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយចុះ ។ប៉ុន្តែសម្ដេចសង្ឃឹមថាពិភពលោកនឹងរកដំណោះស្រាយដើម្បីទប់ស្កាត់កុំមានការធ្លាក់ចុះបញ្ហាសេដ្ឋកិច្ចបន្ថែមទៀត។សម្តេចតេជោបានលើកឡើងថា បញ្ហាឆ្លងជំងឺជារឿងមួយ។ប៉ុន្តែរឿងទណ្ឌកម្មជាឯកតោភាគីពាក់ព័ន្ធនឹងសង្គ្រាម ដែលចាប់ផ្តើមពីរុស្ស៊ី និងអ៊ុយក្រែនគឺបានបង្កើតបញ្ហាដ៏អាក្រក់មួយ សម្រាប់សេដ្ឋកិច្ចសកល។ សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកពីបញ្ហាតម្លៃប្រេងនៅសកលលោក ឡើងថ្លៃដែលករណីនេះកើតចេញពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែនផងដែរ៕AKP



Powered by Blogger.