ឯកឧ​ត្តមតូច ប៉ូ​លីវ៉ា​ប្រគល់អំ​ណោ​យ​ឯកឧត្តមស សុខានិង​លោកជំទាវ​ជូនក្រុមគ្រួសារលោ​កពេញ ​ទិត្ថារ៉ា

ស្វាយរៀង៖នៅព្រឹកថ្ងៃទី០៤ខែមីនា ឆ្នាំ២០២៣ឯកឧត្តមតូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង និងលោកវេជ្ជបណ្ឌិតរស់ថុនប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀងព្រមទាំងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមស សុខាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវប្រគល់ជូនក្រុមគ្រួសារលោកពេញទិត្ថារ៉ាប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យក្រុងស្វាយរៀងដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ក្នុងខេត្តស្វាយរៀង។អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម តូច ប៉ូលីវ៉ា និងក្រុមការងារ បានប្រគល់ជូនក្រុមគ្រួសារលោក ពេញ ទិត្ថារ៉ា នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១លានរៀល ផ្លែឈើ ចំនួន ១កន្ត្រក ទឹកផ្លែឈើ ចំនួន ២កេស ទឹកដោះគោឆៅ ចំនួន ២កេស និងទឹកត្រចៀកកាំ ចំនួន២យួរ៕សេង បូលីន








Powered by Blogger.