ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកម្ពុជានឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគី
កម្ពុជាបានឱ្យដឹងកាលពីថ្ងៃសុក្រថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីមមកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងនាំមកនូវសន្ទុះថ្មីទៅក្នុងទំនាក់ទំនងទ្វេភាគី។ក្រសួងការបរទេសកម្ពុជា បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក អាន់វ៉ានឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី២៧ ខែមីនា តបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។នៅទីក្រុងភ្នំពេញ លោក អាន់វ៉ា នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ហ៊ុន សែន ដើម្បីរិះរកមធ្យោបាយ និងវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលមានយូរអង្វែង ដែលគ្របដណ្តប់លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ រាប់ចាប់ពីវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច រហូតដល់សង្គម និងវប្បធម៌។សេចក្តីថ្លែងការណ៍បានឱ្យដឹងថា “ពួកគេនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍និងកង្វល់រួម”។ «បន្ទាប់មកនឹងមានពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួម»។ក្នុងដំណើរទស្សនកិច្ចនេះ លោក អាន់វ៉ា ក៏នឹងចូលគាល់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកាន់កម្ពុជានឹងផ្តល់កម្លាំងជំរុញថ្មីមួយដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំគ្រប់វិស័យរវាងប្រទេសទាំង២ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការបន្តអភិវឌ្ឍន៍ និងវិបុលភាពនៃសហគមន៍អាស៊ាន និងអន្តរជាតិ»។លោក អាន់វ៉ាបានក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីខែវិច្ឆិកាឆ្នាំមុន៕Xinhua/KhmerTimes
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Seri Anwar Bin Ibrahim។ Bernama/KhmerTimes
Post a Comment