ឯកឧ​ត្តម​ស​​ ​សុ​​ខាដឹកនាំ​កិ​ច្ចប្រជុំត្រួតពិ​និ​ត្យការ​ងាររៀបចំ​សន្និបាតរប​ស់​ស​មាគម​សម្ព័ន្ធសារព័​​ត៌មា​នឯ​ករា​ជ្យ

 ភ្នំពេញ៖ឯកឧត្តមស សុខាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានជំរុញឲ្យសមាគម បន្តយកចិត្តទុកដាក់ពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។ជាងនេះទៅទៀត ឯកឧត្តមប្រធានកិត្តិយសក៏បានជំរុញឲ្យសមាគម ខិតខំប្រឹងប្រែងបង្កើតយន្តការចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា ព្រោះវាបាននិងកំពុងបំពុលដល់សង្គមជាតិទាំងមូល។បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតទូច វណ្ណៈប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឲ្យបញ្ជាក់ថាការរៀបចំសន្និបាតនេះឡើងគឺដើម្បីតាមដាននិងវាយតម្លៃលទ្ធផលការអនុវត្តការងាររយៈពេល១ឆ្នាំពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ពិនិត្យនិងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ពិនិត្យនិងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈពិនិត្យនិងអនុម័តលើផែនការសកម្មភាពការងារឆ្នាំ២០២៣របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដដែលសន្និបាតក៏បានដាក់ចេញនូវប្រធានបទរួមថា “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិតកុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” និងបានដាក់ចេញនូវប្រធានបទចំនួន៣ សម្រាប់កិច្ចពិភាក្សាក្រុមផងដែររួមមាន៖ប្រធានបទទី១ “តើសមាគមត្រូវមានយន្តការអ្វីខ្លះក្នុងការកៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានចូលជាសមាជិក? ប្រធានបទទី២ “តើសមាគមត្រូវចូលរួមយ៉ាងណាខ្លះដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា?ឯកឧត្តមបណ្ឌិតទូច វណ្ណៈ ក៏បានបញ្ជាក់ដែរថាសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅពេញ១ថ្ងៃ គឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញដែលពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលមានថ្នាក់ដឹកនាំនិងសមាជិក សមាជិកាចូលរួមចំនួន៥៦០អង្គ/នាក់៕សេង បូលីន





















Powered by Blogger.