បណ្តា​អង្គទូត​និ​ងស​ង្គមស៊ីវិល​​អ​ន្តរជាតិប្រតិ​កម្មនឹងការ​ស​ម្រេចក្តីលោក​កឹម សុខា

ប្រតិកម្មទៅនឹងសាលក្រមតុលាការលើលោកកឹមសុខាមេដឹកនាំអតីតបក្សប្រឆាំងបានធ្លាក់មកជាហូរហែពីសំណាក់បណ្តាអង្គទូតនិងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ។ក្រុមបណ្តាប្រទេសលោកសេរីដែលញឹកញយធ្លាប់ចូលជួបលោកកឹម សុខានិងបណ្តាអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចសាលក្រមរបស់តុលាការក្រុងភ្នំពេញនៅថ្ងៃនេះ ថាជាឧបាយកល៍នយោបាយដើម្បីកម្ចាត់អ្នកនយោបាយដែលជាគូប្រជែង។ផ្តើមចេញពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសុក្រនេះស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានធ្វើសេចក្តីថ្លែងការណ៍មួយទាក់ទងទៅនឹងការប្រកាសសាលក្រមលើលោកកឹម សុខាមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។ សហរដ្ឋអាមេរិកបានបរិយាយសាលក្រុមរបស់តុលាការក្រុងភ្នំពេញ ថាជាការរំខានចិត្តដែលតុលាការដាក់ទោសលោកកឹម សុខា អ្នកនយោបាយខ្មែរមួយរូបដែលគេគោរព។តាមស្ថានទូតអាមេរិក ដំណើរការក្តីដែលមានរយៈពេលច្រើនឆ្នាំដើម្បី​បំបិទសំឡេងលោក កឹម សុខាដោយផ្អែកលើការឃុបឃិតបែបប្រឌិតគឺជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ សម្រាប់អាមេរិកការមិនផ្តល់ឲ្យលោក កឹម សុខា និងឥស្សរជននយោបាយដទៃទៀតនូវសេរីភាព​ក្នុងការបញ្ចេញមតិ បានបំផ្លាញរដ្ឋធ​ម្មនុញ្ញការប្តេជ្ញាចិត្តជា​អន្តរជាតិនិងដំណើរជឿនលឿនកន្លងមក​របស់កម្ពុជាក្នុងការពង្រឹងសង្គមមួយដែលមានពហុបក្ស។ក្រោយមានការសម្រេចនេះទូតអាមេរិកបានទទូចជាថ្មីឲ្យរដ្ឋាភិបាលបើកលំហសេរីភាពជួបជុំនិងការបញ្ចេញមតិដោយសេរីរបស់ពលរដ្ឋខ្មែរដែលជាខឿនក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។រីឯស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានសរសេរលើបណ្តាញសង្គមធ្វីតទ័រថាលទ្ធផលសាលក្រមលើលោកកឹមសុខានៅថ្ងៃនេះគឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដែលធ្វើឲ្យកម្ពុជាខូចមុខមាត់។ពីទូតអូស្ត្រាលីវិញបានបង្ហាញក្តីខកចិត្តជាខ្លាំងដែលតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសមេដឹកនាំអតីតបក្សប្រឆាំងឲ្យជាប់ឃុំក្នុងផ្ទះរហូតដល់២៧ឆ្នាំ។ខណៈទូតអូស្ត្រាលីប្រចាំកម្ពុជាទទូចជាថ្មីពីដំណោះស្រាយនយោបាយ ដែលយុត្តិធម៌និងតម្លាភាព។ពីជ្រុងអង្គការសង្គមស៊ីវិលអន្តរជាតិ វិញបានប្រតិកម្មទៅនឹងសំណុំរឿងលោកកឹមសុខាថាជាឧបាយកលនយោបាយ។ តាមរយៈសេចក្តីប្រកាសជាបន្ទាន់ពីទីក្រុងបាងកក អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានទាមទារឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់​ការ​ផ្តន្ទាទោស​ដែល​មាន​ហេតុផល​នយោបាយហើយ​ដោះលែងលោក កឹម សុខា ​ជា​បន្ទាន់និង​ដោយ​គ្មាន​លក្ខខណ្ឌ។លោកPhilRobertsonនាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងថាវាច្បាស់ណាស់តាំងពីដើមដំបូងមកថាការចោទប្រកាន់លើលោកកឹមសុខាគឺគ្មានអ្វីក្រៅតែពីឧបាយកល៍នយោបាយដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីកម្ចាត់មេដឹកនាំបក្សប្រឆាំងដ៏សំខាន់និងលុបបំបាត់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា៕https://www.rfi.fr/km/

លោកកឹមសុខាមេដឹកនាំអតីតបក្សប្រឆាំងរូបភាពសហការី


Powered by Blogger.