​​យក​ចេញ​ដោ​យ​​សុវត្ថិភា​ព​នូវ​សំណ​ល់​គ្រាប់​បែក​ទម្លាក់​ពីលើ​​​អាកាស​​របស់​​អាមេរិក​លើ​ប្រទេ​​ស​​កម្ពុជា​ក្នុងស​ម័យ​​​ស​ង្រ្គា​ម​វៀត​ណា​ម​

ប្រធាន​ផ្នែក​បោស​ស​ម្អា​ត​មីន​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​អ្នកជំនាញ​គ្រាប់បែក​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(C​MA​C)បាន​យកចេញ​ដោយ​សុវត្ថិភាព​នូវ​គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​​M​K 82 ​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​កាល​ពីសម័យ​ស​ង្រ្គា​ម​ចំនួន​៣​គ្រាប់​ដែល​ទើបនឹង​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​អគ្គនាយក​ C​MA​C ​លោក​ ​ហេង​ ​រតនា​មានប្រសាសន៍ថា​ក្រុម​អ្នកជំនាញ​គ្រាប់បែក​បាន​រក​ឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ ​ហើយ​បាន​ដោះ​មិន​ឱ្យ​ផ្ទុះ​ដោយ​ជោគជ័យ​បន្ទាប់ពី​ទទួល​បាន​របាយការណ៍​អំពី​គ្រាប់បែក​ពី​អាជ្ញាធរ​មូលដ្ឋាន​។​លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ ​Face​book​ ​របស់​លោក​ថា​​«​ក្នុងរយៈពេល​២​ថ្ងៃនេះ​ ​គឺ​ថ្ងៃ​ទី​៨​-​៩​ ​ខែ​មីនា​ ​មន្ត្រី​ជំនាញ​កំចាត់​មីន​របស់​ C​MA​C ​បាន​ធ្វើការ​បោស​ស​ម្អា​ត​ដោយ​បាន​យកចេញ​គ្រាប់បែក​M​K 82 ​ចំនួន​៣​គ្រាប់​ជា​សំណល់​ពីសម័យ​សង្គ្រាម​នៅ​ក្នុង​ខេត្ត​ចំនួន​៣​ ​គឺ​ខេត្ត​ក្រចេះ​ ​កំពង់ចាម​ ​និង​កណ្តាល​។​ .លោក​បាន​បន្ត​ថា​៖​ ​«​គ្រាប់បែក​ទាំងនេះ​មាន​ទម្ងន់​ប្រហែល​​២​៥​០​គីឡូក្រាម​ក្នុង​មួយ​គ្រាប់​ ​នៅ​មាន​សណ្ឋាន​ល្អ​ ​និង​នៅ​គុណភាព​ ​ទោះបី​វា​មាន​អាយុ​ពី​ ​៥​០​ ​ទៅ​ ​៦​០​ ​ឆ្នាំ​ក៏ដោយ​។​យោង​តាម​សាកលវិទ្យាល័យ​ ​Y​ale​ ​ចន្លោះ​ឆ្នាំ​១​៩​៦​៥​ ​និង​១​៩​៧​៣​ ​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​២​៣​០​,​៥​១​៦​គ្រាប់​ ​លើ​ទីតាំង​ចំនួន​ ​១​១​៣​,​៧​១​៦​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​សម្តេច​ដែល​មាន​ចំណងជើង​ថា​ “​H​un S​e​n: 10 ​Year​s o​f​ ​Cam​bo​d​i​a​’s ​Journey​, 1979-1989” ​ថា​ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋអាមេរិក​មក​លើ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ“​ជនស៊ីវិល​រាប់​ម៉ឺន​នាក់​ស្លាប់​បាត់បង់ជីវិត​ ​ដោយសារ​ស​ង្រ្គា​ម​ដ៏​កាច​សាហាវ​នេះ​”​៕X​in​h​u​a/KhmerTimes

​រូបថត​ឯកសារ​កាលពី​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​បង្ហាញ​ពី​គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​សល់​ពីសម័យ​ស​ង្រ្គា​ម​ ​ដែល​បាន​រក​ឃើញ​ពី​ទន្លេ​ចតុ​មុខ​ ​ក្នុង​រាជធានី​ភ្នំពេញ​។​ (C​MA​C/​ឯកសារ​តាមរយៈ​ X​in​h​u​a​)

Powered by Blogger.