លោកហ៊ុន​​ ​ម៉ា​ណែ​​ត​ឆ្លើយ​តប​អ្នក​រិះគ​ន់​​រឿងបេក្ខភាព​ជា​​នាយករដ្ឋមន្ត្រី​អ​នាគត​

 ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​​បាន​ឆ្លើយតប​អ្នក​រិះគន់​ពាក់ព័ន្ធ​លោក​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែង​វាយ​ប្រហារ​(​ជេរ​)។​ប៉ុន្តែ​លោក​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​ស្ងប់​ ​ដោយ​មិន​ចំណាយ​ពេល​ឆ្លើយ​តប​ទៅ​វិញ​នោះ​ទេ​។​ការ​លើក​ឡើង​ខាង​លើ​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ទំនង​សំដៅ​ទៅ​លើ​លោក​ ​សម​ ​រ​ង្ស៊ី ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​និង​អ្នកវិភាគ​ដែល​កំពុង​និរទេស​នៅ​ក្រៅ​ស្រុក​គឺ​លោក​ ​គឹម​ ​សុខ​។​​ក្នុង​វីដេអូ​ឃ្លីប​ប្រមាណ​ជាង​៦​នាទី​ ​ដែល​បាន​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃសុក្រ​ ​លោក​ ​ហ៊ុន​ ​ម៉ាណែ​ត​ ​បាន​លើក​ឡើ​ថា​បន្ទាប់ពី​គណបក្សប្រជាជន​កម្ពុជា​ ​ប្រកាស​គាំទ្រ​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ ​បន្តវេន​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ជា​ឪពុក​បង្កើត​នោះ​គឺ​មាន​អ្នក​វាយប្រហារ​ ​និង​មាន​ទាំង​អ្នក​ជេ​រលោក​ជាប្រចាំ​។​​លោក​បន្ថែម​ថា​ជេរ​រាល់ថ្ងៃ​ចឹ​ង​ ​តើ​ទ្រាំ​បាន​ដែរ​ឬទេ? ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ឆ្លើយ​ថា​លោក​អាណិត​អ្នក​ជេរ​ទៅ​វិញ​ទេ​ ​ព្រោះ​ជេរ​រាល់ថ្ងៃ​បែប​នេះ​ ​គឺ​ចង់​ឱ្យ​លោក​ខឹង​ ​ក្តៅក្រហាយ​ ​ដើម្បី​រក​វិធី​ឆ្លើយតប​ទៅ​គេ​វិញ​។​ ​លោក​បន្ត​ថា​ ​អ្នក​ជេរ​ទី​១​ ​បង្កាច់​បង្ខូច​ ​ជេរ​ខឹង​ខ្លួនឯង​ ​ក្ដៅ​ចិត្ត​អត់​មាន​អ្នក​តប​ ​ហើយ​យូរៗ​ទៅ​ថែមទាំង​បាត់បង់​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ទៀត​ផង​។​លោក​និយាយ​ថា​ ​ជេរ​ទី​១​ ​គេ​មើល​ច្រើន​ ​តែ​នៅ​ពេល​ជេរ​យូរ​ៗ​ទៅ​លែង​មាន​អ្នក​ចូ​លមើល​គឺ​មានតែ​អ្នក​ចូល​ជេរ​ទៅ​វិញ​ ​ព្រោះ​អ្នក​ដែល​ជេរ​ទាំងនោះ​អស់ន័យ​ ​ជេរ​ហួស​ហេតុ​ពេក​ [,,,]​។​ ​លោក​បញ្ជាក់​ថា​៖​«​ម្ដងម្កាល​ខ្ញុំ​ឆ្លើយ​ដែរ​ ​តែ​មិនមែន​បកស្រាយ​ឱ្យ​គាត់​សប្បាយចិត្ត​ឈប់​ជេរ​ ​មិនមែនទេ​ ​គឺ​នៅតែ​ជេរ​អ៊ីចឹង​ ​បើ​គាត់​ថា​ ​ដើមឈើ​ហ្នឹង​ពណ៌ខៀវ​ ​យើង​ថា​បៃតង​ ​គាត់​ជេរ​យើង​ថា​ ​យើង​ខុស​ ​នៅ​ពេល​យើង​ឯកភាព​ [,,,] ​គាត់​ថា​ខុស​ទៀត​ ​អ៊ីចឹង​ ​ការ​បកស្រាយ​ ​ដើម្បី​មហាជន​បាន​យល់​តែប៉ុណ្ណោះ​»​។​បេក្ខភាព​នាយករដ្ឋមន្ត្រី​ខាងលើ​ពន្យល់​ថា​ ​នៅ​ពេល​អ្នក​រិះគន់​បកស្រាយ​អាក្រក់​ពេក​ ​គឺ​លោក​​​មាន​សិទ្ធិ​ពន្យល់​ ​ដើម្បី​ឱ្យ​មហាជន​បាន​ដឹង​ ​និង​យល់​នូវ​អ្វី​ដែល​ជា​ការពិត​ ​ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន​។ប៉ុន្តែ​លោក​បាន​ប្រកាន់​ជំហរ​ថា​ ​មិនទៅ​កើតទុក្ខ​ជាមួយ​អ្នក​ជេរ​នោះ​ទេ​ ​ព្រោះ​អ្នក​ជេរ​នោះ​យក​ភាព​ក្ដៅក្រហាយ​ដាក់​នៅ​ក្នុង​ខ្លួន​។​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ចំពោះ​លោក​ផ្ទាល់​ប្រកាន់​ភាព​ត្រជាក់​ ​ទោះ​អ្នក​ជេរ​នោះ​ចង់​យក​ភ្លើង​មក​ដុត​ខ្លួន​លោក​ឱ្យ​ក្ដៅ​ដែរ​ ​ប៉ុន្តែ​គ្មាន​ប្រយោជន៍​នោះ​ទេ​ ​ព្រោះ​លោក​មិន​ក្ដៅ​ជាមួយ​ឡើយ​។​ ​លោក​អះអាង​ថា​ ​បើ​ស្ដាប់​អ្នក​ជេ​រហើយ​ស្រាប់តែ​ខឹង​ ​ហើយ​ឆ្លើយតប​ស្មើនឹង​លោក​ដុត​ក​ម្តៅ​ខ្លួនឯង​ ​ដូច្នេះ​គ្មាន​ចំណេញ​សម្រាប់​លោក​ទេ​។ ​ប៉ុន្តែ​លោក​សុខ​ចិត្ត​ត្រជាក់​និង​ធ្វើ​ឱ្យ​ខ្លួនឯង​ស្ងប់​។​​អគ្គ​មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​ខាងលើ​និយាយ​ថា​ [,,,] ​នៅ​ពេល​យើង​នៅ​មានជីវិត​ ​តើ​យើង​បាន​ធ្វើអ្វី​ខ្លះ​? ​បន្សល់​ទុក្ខ​អំពើល្អ​អ្វីខ្លះ​? [,,,] ​ប៉ុន្តែ​សម្រាប់​លោក​គឺ​អនុញ្ញាត​ឱ្យ​គេ​ជេរ​ ​ព្រោះ​ជេរ​យូរ​ៗ​ឆេះ​ខ្លួនឯង​ ​ហើយ​អ្នកគាំទ្រ​ ​នឹង​ឆេះ​ដូចតែ​គ្នា​ដោយ​រក​ភាព​ស្ងប់ចិត្ត​មិនបាន​ឡើយ​។​កាលពី​កន្លងទៅ​ថ្មីៗ​ ​លោក​ ​សម​ ​រ​ង្ស៊ី ​បាន​លើក​ឡើង​ថា​ ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​គឺ​ឡើង​តាម​ជើងខោ​របស់​ឪពុក​លោក​ ​។ដូច្នេះ​ ​គ្មាន​សមត្ថភាព​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ឡើយ​។​ ​ថ្ងៃ​ទី​១​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​លោក​ ​សម​ ​រ​ង្ស៊ី ​ក៏បាន​បន្ត​និយាយ​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​គ្មាន​ស្នាដៃ​អ្វី​ទាល់តែសោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ចង់​ឱ្យ​កូន​ខ្លួន​ឡើង​កាន់​តំណែង​បន្ទាប់ពី​ខ្លួន​ ​កំពុងតែ​ប្រើ​អាម៉ីអាថោង​ឱ្យ​ប្រឌិដ្ឋ​ស្នាដៃ​កាន់តែ​អស្ចារ្យ​ ​ដើម្បី​បញ្ចូល​ក្នុង​ប្រវត្តិរូប​របស់​កូន​ខ្លួន​។​ ​លោក​បន្ត​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ខំ​យក​លុយ​ទៅ​ទិញ​ទឹកចិត្ត​ជន​ជាតិខ្មែរ​ ​ដែល​រស់នៅ​ឯនាយ​សមុទ្រ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​។​ ​ជន​ជាតិខ្មែរ​ ​នៅ​ឯនាយ​សមុទ្រ​ ​ភាគ​ច្រើន​លើស​លប់​ ​មាន​ជីវភាព​ខ្ពង់ខ្ពស់​ ​ហើយ​មាន​ភាព​ថ្លៃថ្នូរ​ ​គឺ​ពួក​គេ​មិន​ត្រូវការ​លក់​ឧត្តមគតិ​ឱ្យ​លោក​ ​ហ៊ុន​ ​សែន​ ​និង​ក្រុម​គ្រួសារ​ ​ហ៊ុន​ ​សែន​ ​ឡើយ។​ [,,,] ​ចុង​ក្រោយ​នេះ​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ឈប់​ហ៊ាន​មក​ឃោសនា​ ​នៅ​ចំពោះ​មុខ​មហាជន​ខ្មែរ​ ​នៅ​ឯនាយ​សមុទ្រ​ទៀត​ហើយ​។​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​សម​ ​រង្ស៊ី ​បាន​លើក​ឡើង​ថា​ ​ពេលណា​សម្តេចហ៊ុន​ ​សែន​ ​ផ្ទេរ​អំណាច​ទៅ​ឱ្យ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នោះ​របប​គាត់​ ​និង​កូន​គាត់​ ​គឺ​ជារបប​ខុស​ច្បាប់​ ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ ​និង​សហគមន៍​អន្តរជាតិ​ ​មិន​ទទួលស្គាល់​ ​និង​មិន​ទទួលយក​ដាច់ខាត​។​កាលពី​ថ្ងៃ​ទី​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​គឹម​ ​សុខ​ ​បាន​លើក​ឡើង​ថា​ ​លោក​រង់ចាំ​ចម្លើយ​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ឡើង​តតាំង​គ្នា​ ព្រោះ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ថា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្ងៃ​អនាគត​របស់​លោក​ស្រប​ច្បាប់​ ​តែ​លោក​អះអាង​ថា​ ​បំពានច្បាប់​ទាំង​កំរោល​ ​រួម​ទាំង​ឪពុក​ផង​។​លោក​ ​គឹម​ ​សុខ​ ​និយាយ​ថា​ ​បើ​លោក​ ​ហ៊ុន​ ​ម៉ា​ណែត​ ​ឡើងជា​នាយក​រដ្ឋមន្ត្រី​ ​គឺ​លោក​គ្មាន​សមត្ថភាព​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឡើយ​ [,,,] ​គឺ​អាច​មានចំណេះ​ដឹង​ស្ទើរ​ ​ទោះ​រៀន​ចប់​បណ្ឌិត​ក៏ដោយ​ ​ព្រោះ​មាន​បណ្ឌិត​តែ​សញ្ញាបត្រ​ ​តែ​សញ្ញា​ប្រតិបត្តិ​ ​គឺ​គ្មាន​ដូច្នេះ​ ​អាច​មិន​យល់​ជ្រៅ​ [,,,]​។​ ​លោក​ថ្លែង​ថា​ ​រាល់​ការ​លើកឡើង​របស់​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​គឺ​ភាគច្រើន​ចម្លង​ពី​ឪពុក​របស់​លោក​ទាំង​ស្ទើរតែ​ទាំងស្រុង​ ​ហើយ​ភាគច្រើន​លើកឡើង​ពី​ឧក្រិដ្ឋកម្ម​របប​ ប៉ុ​ល​ ​ព​ត​ ​ដើម្បី​បិទបាំង​ភាព​អាក្រក់​របស់​ខ្លួន៕​Khmer Times 

លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​អម​រា​ ​ខេត្ត​តាកែវ​ ​កាលពីដើម​ខែ​មីនា​។​  រូបភាព H​un ​Manet

Powered by Blogger.