កម្ពុជា​-​ដូ​មី​និ​ក​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​លើ​ក​លែង​ទិដ្ឋា​ការ​សម្រាប់​​អ្នក​កាន់​លិ​ខិតឆ្លងដែន​​ការទូ​ត​និង​ផ្លូវការ​

ក្រសួងការបរទេស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃសៅរ៍​ថា​ប្រទេស​កម្ពុជា​និង​ប្រទេស​ដូ​មី​និ​ក​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​តម្រូវ​ការ​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​។​សេចក្តីថ្លែង​ការណ៍​បាន​ថ្លែង​ថា​​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២​៣​ខែ​មីនា​ ​រវាង​លោក​ ​អ៊ុ​ច​ ​បូ​រិទ្ធ​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ស្តីទី​កម្ពុជា​និង​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​ធុរកិច្ច​អន្តរជាតិ​ ​ពាណិជ្ជកម្ម​ ​និង​ថាមពល​នៃ​ប្រទេស​ដូ​មី​និ​ក​លោក​ ​V​inc​e​ ​Hen​d​e​r​son​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ​២​៣​ ​និង​ ​២​៤​ ​ខែ​មីនា​។​សេចក្តីថ្លែង​ការណ៍​បាន​ឱ្យ​ដឹង​ថា​ ​មុន​ពេល​ពិធី​ចុះហត្ថលេខា​នេះ​ ​ភាគី​ទាំង២បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​វិធី​រិះរក​សក្តានុពល​ក្នុង​វិ​ស័យ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​កសិកម្ម​ ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ អេកូ​ទេសចរណ៍​ ​និង​បដិសណ្ឋារកិច្ច​។​សេចក្តីថ្លែង​ការណ៍​បាន​ថ្លែង​ថា​ “​ពួកគេ​បាន​ឯកភាព​ជា​គោលការណ៍​ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​នៃ​ការ​បង្កើត​យន្ត​ការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង២​ហើយ​បាន​យល់ព្រម​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​វេទិកា​ពហុភាគី​។​ជាពិសេស​ក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​”​។​សេចក្តីថ្លែង​ការណ៍​បាន​បន្ថែម​ថា​ ​កាលពី​ថ្ងៃសុក្រ​ ​លោក​ ​Hen​d​e​r​son​ ​ក៏បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​វិមាន​សន្តិភាព​ ​ក្នុង​អំឡុង​ពេល​ដែល​សម្តេច​ហ៊ុន​ ​សែន​ ​បាន​ស្វាគមន៍​ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​។​កម្ពុជា​និង​ប្រទេស​ដូ​មី​និ​ក​ក៏បាន​បង្ហាញ​ចេតនា​ក្នុង​ការ​ពង្រឹង​​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​កសិកម្ម​និង​នេសាទ​។​គោលបំណង​នេះ​ត្រូវ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព​រវាងសម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​លោក​បណ្ឌិត​ ​Hen​d​e​r​son​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​ធុរកិច្ច​អន្តរជាតិ​ ​ពាណិជ្ជកម្ម​ ​និង​ថាមពល​នៃ​ ​ប្រទេស​ដូ​មី​និ​ក​៕X​in​h​u​a​/KhmerTime

លោក​បណ្ឌិត​ ​V​inc​e​ ​Hen​d​e​r​son​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​ធុរកិច្ច​អន្តរជាតិ​ ​ពាណិជ្ជកម្ម​ ​និង​ថាមពល​នៃ​ប្រទេស​ដូ​មី​និ​ក​និង​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​វិមាន​សន្តិភាព​។​

Powered by Blogger.