សភា​អឺរ៉ុប​​បា​​នដា​ក់ចេញដំ​ណោះ​​ស្រាយ៧ចំណុច​​ទាក់ទងទៅ​នឹ​ង​​ការសម្រេចក្តីលើលោ​ក​កឹម​ សុ​ខា

 សភាអឺរ៉ុបព្រមានរដ្ឋាភិបាលកម្ពុជាពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBAជាបន្តទៀត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។ប្រសិនបើការបោះឆ្នោតនោះប្រាសចាកពីគោលការណ៍អន្តរជាតិហើយរំលោភបំពានដល់បញ្ហាសិទ្ធិមនុស្ស។ ការព្រមានរបស់សភាអឺរ៉ុបធ្វើឡើងតាមរយៈកិច្ចប្រជុំនៅថ្ងៃពុធស្តីអំពីដំណោះស្រាយកម្ពុជាក្រោយពេលដែលតុលាការក្រុងភ្នំពេញបានកាត់ទោសឲ្យមេដឹកនាំអតីតបក្សប្រឆាំងជាប់ឃុំចំនួន២៧ឆ្នាំ។នៅក្នុងកិច្ចប្រជុំពេញអង្គពីប្រទេសបារាំងសភាអឺរ៉ុបបានដាក់ចេញដំណោះស្រាយជាបន្ទាន់ចំនួន៧ចំណុចទាក់ទងទៅនឹងការសម្រេចក្តីលើលោកកឹមសុខាប្រធានអតីតគណបក្សសង្រ្គោះជាតិ។សេចក្តីប្រកាសរបស់សភាអឺរ៉ុប ទាំង៧ចំណុចរួមមាន៖ការអំពាវនាវឱ្យដោះលែងលោកកឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌនិងមន្ត្រីសកម្មជនគណបក្សប្រឆាំងទាំងអស់ ដែលត្រូវបានកាត់ទោសឬឃុំខ្លួន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ។ ការជំរុញឱ្យអាជ្ញាធរកម្ពុជាធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅខែកក្កដាឆ្នាំ២០២៣ដោយអនុញ្ញាតឱ្យគណបក្សនយោបាយទាំងអស់ធ្វើយុទ្ធនាការបោះឆ្នោតដោយស្មើភាព សេរី និងតម្លាភាព ខណៈដែលអឺរ៉ុបក៏ទាមទារឲ្យមានវត្តមានអតីតគណបក្សសង្រ្គោះជាតិផងដែរ។សភាអឺរ៉ុបទាមទារអាជ្ញាធរបញ្ឈប់រាល់ទម្រង់នៃការយាយីនិងការចោទប្រកាន់តាមហេតុផលនយោបាយលើសមាជិកនៃគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈដែលស្ថាប័នសារព័ត៌មានVODត្រូវបានរដ្ឋាភិបាលបិទចោល កាលពីខែកុម្ភៈ។នៅចំពោះមុខស្ថានភាពដែលអឺរ៉ុបយល់ថាមិនសូវអំណោយផលបែបនេះសភាអឺរ៉ុបបានទទូចឲ្យមានការដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជាតាមរយៈការបន្តដកប្រព័ន្ធអនុគ្រោះពន្ធ EBAប្រសិនបើការបោះឆ្នោតថ្នាក់ជាតិខាងមុខ មិនគោរពតាមស្តង់ដារអន្តរជាតិហើយរដ្ឋាភិបាលកម្ពុជានៅតែបន្តបំពានលើបញ្ហាសិទ្ធិមនុស្ស។បន្ថែមពីនេះ សភាអឺរ៉ុបតាមរយៈការបោះឆ្នោតជាបន្ទាន់នោះ បានជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុបសម្រេចភ្លាមៗនូវទណ្ឌកម្មសិទ្ធិមនុស្សជាសកល ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់ទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការគាបសង្កត់លើគណបក្សប្រឆាំងនៅកម្ពុជា។តាមសភាអឺរ៉ុបគឺ ខ្លួននឹងរុញដំណោះស្រាយជាបន្ទាន់នេះទៅកាន់ក្រុមប្រឹក្សា និងគណៈកម្មការអឺរ៉ុប ដើម្បីធ្វើសេចក្តីសម្រេច។ ខណៈដែលដំណោះស្រាយទាំង៧ចំណុចរបស់សភាអឺរ៉ុប ក៏នឹងត្រូវបញ្ជូនមកអគ្គលេខាធិការអាស៊ានមក។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភាកម្ពុជាផងដែរ។សូមបញ្ជាក់ថាដំណោះស្រាយទាំង៧ចំណុចរបស់សភាអឺរ៉ុប ពេលនេះ ធ្វើឡើងបន្ទាប់ពី លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងក្រុងភ្នំពេញ នាថ្ងៃទី០៣មីនា សម្រេចសាលក្រម ឲ្យជាប់ទោសចំនួន២៧ឆ្នាំ ដោយដកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ពីបទល្មើសក្បត់ជាតិ។ ការសម្រេចសាលក្រមរបស់តុលាការ បានធ្វើឲ្យសហគមន៍អន្តរជាតិ ប្រតិកម្មជាហូរហែ ដោយដ្បិតសហគមន៍អន្តរជាតិលើកឡើងថា ការកាត់ទោសលោក កឹម សុខា គឺជាឧបាយកល៍នយោបាយ ដើម្បីកម្ចាត់អ្នកប្រឆាំងនៅចំពោះមុខនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧៕RFI

លោក កឹម សុខាអតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិចាក​ចេញ​ពី​ផ្ទះ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្បត់​ជាតិដែល​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​ចំនួន២៧ឆ្នាំក្រោយ​ពី​រក​ឃើញ​ថា​មាន​ទោស។ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៣ខែមីនា ឆ្នាំ២០២៣។ REUTERS/Cindy Liu

Powered by Blogger.