នាយករដ្ឋមន្ត្រីហ៊ុនសែនបង្ហាញពីយុទ្ធសាស្ត្រថ្មីក្នុងការអភិវឌ្ឍវិស័យកសិកម្ម
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មដើម្បីបង្កើតជាប៉ូលសេដ្ឋកិច្ចទី៥នៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវវិនិយោគលើការអភិវឌ្ឍន៍ពូជរុក្ខជាតិសុទ្ធ និងប្រភេទសត្វនានាដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុនិងសត្វល្អិតនិងមានផលិតភាពខ្ពស់ជាងមុន។ដើម្បីជំរុញការផលិតពូជស្រូវផ្ការំដួលសុទ្ធបន្ថែមទៀតក្នុងបរិមាណដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស សម្តេចនាយករដ្ឋមន្ត្រីបានប្រគល់ម៉ាស៊ីនស្ទូងស្រូវជាង១០០គ្រឿងដល់សហគមន៍។សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ម៉ាស៊ីនទាំងនេះត្រូវដាក់ពង្រាយនៅតាមតំបន់ផលិតពូជស្រូវ ព្រោះនេះជាកត្តាសំខាន់ណាស់។ដូច្នេះយើងត្រូវជំរុញវា»ដោយសម្តេចបន្ថែមថាមន្ត្រីត្រូវពន្លឿនការរៀបចំនិងអនុវត្តផែនការបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេសកម្ពុជានៅភាគពាយ័ព្យនៃប្រទេស ដែលគេស្គាល់ថាជា “ច្រករបៀងត្រី-អង្ករ”។សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប៉ូលសេដ្ឋកិច្ចទី៤ដែលគ្របដណ្ដប់លើខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន នឹងត្រូវបង្កើតឡើង ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បីអភិវឌ្ឍការផលិត កែច្នៃ និងនាំចេញផលិតផលកសិកម្ម និងត្រីរបស់កម្ពុជា រួមទាំងវារីវប្បកម្ម និងបសុសត្វទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិផ្សេងទៀត។ខណៈដែលរាជធានីភ្នំពេញ ព្រះសីហនុ និងសៀមរាបនឹងនៅតែជាប៉ូលសេដ្ឋកិច្ចទី១ទី២និងទី៣រៀងគ្នា ប៉ូលសេដ្ឋកិច្ចទី៥នឹងត្រូវបានបង្កើតឡើងនៅភាគឦសាននៃប្រទេសកម្ពុជា ដែលគ្របដណ្តប់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។សម្តេចហ៊ុន សែន ក៏បានស្នើឱ្យមន្ត្រីត្រូវពន្លឿនការរៀបចំផែនការជ្រើសរើស និងចាត់តាំងមន្ត្រីកសិកម្ម ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់កសិករនៅតាមឃុំ ស្រុកនៅទូទាំងប្រទេសឱ្យបានគ្រប់គ្រាន់ ដោយមិនបង្អង់យូរ ដើម្បីឱ្យរដ្ឋាភិបាលអាណត្តិថ្មីបន្ទាប់បញ្ចូលក្នុងនីតិកាលទី៧នៃរដ្ឋសភា។ជាងនេះទៅទៀតសម្តេចបានមានប្រសាសន៍ថាយុទ្ធសាស្ត្រនេះត្រូវបានសាកល្បងនៅក្នុងឃុំចំនួន១០ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយលោកបន្ថែមថា អនាគតមន្ត្រីកសិកម្មដែលត្រូវដាក់ពង្រាយនៅតាមឃុំ ឬស្រុកនានា គួរតែត្រូវបានជ្រើសរើសក្នុងចំណោមអ្នកស្រុក ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍របស់ពួកគេ។សម្តេចហ៊ុន សែន បានបន្ថែមថា “អ្នកដែលមិនមែនមកពីខេត្តខ្លួនឯងតែងតែព្រងើយកន្តើយចំពោះខេត្តដែលខ្លួនទទួលបន្ទុក។ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់លើចំណុចនេះ…ខ្ញុំក៏ស្នើឱ្យអភិបាលខេត្តត្រូវថែរក្សាមន្ត្រីកសិកម្មទាំងនោះ ដែលនឹងត្រូវបញ្ជូនទៅទីនោះ។ ពួកគេធ្វើការកាន់តែឆ្ងាយ ពួកគេនឹងត្រូវទទួលបានផ្តល់ប្រាក់កាន់តែច្រើន ។ប៉ុន្តែពួកគេត្រូវសហការគ្នាទៅវិញទៅមក»។សម្តេចក៏បានបញ្ជាក់ដែរថាមន្ត្រីត្រូវរួមគ្នាអនុវត្តគោលនយោបាយគ្រាប់ស្វាយចន្ទី ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាជាអាណាចក្រនៃគ្រាប់ស្វាយចន្ទីខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ទទួលខុសត្រូវលើបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុ និងការវិនិយោគក្នុងការបើកទីផ្សារក្រៅប្រទេសសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទី នឹងត្រូវស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម និងក្រុមការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានកើនដល់ ១,១៨ លានតោនកាលពីពេលថ្មីៗនេះ ដោយលើសពីចំនួន១,១ លានតោនរបស់ប្រទេសកូតឌីវ័រ៕ Fareast Agriculture/Khmer Times
រូបអ៊ីនធឺណិត
Post a Comment