នាយករដ្ឋមន្រ្តីបញ្ជាក់ថានឹងមិនចុះហត្ថលេខាសុំលើកលែងទោសដល់អ្នកធ្វើនយោបាយដែលអនុវត្ដន៍នូវទោសព្រហ្មទណ្ឌជាដាច់ខាត
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់សារជាថ្មីថា សម្តេចនឹងមិនប្រើប៊ិកដើម្បីចុះហត្ថលេខាចំពោះការស្នើសុំលើកលែងទោសដល់អ្នកធ្វើនយោបាយណាទាំងអស់ដែលអនុវត្ដន៍នូវទោសព្រហ្មទណ្ឌជាដាច់ខាត ចាប់ពីពេលនេះតទៅ។ការគូសបញ្ជាក់របស់នាយករដ្ឋមន្រ្ដីបែបនេះបន្ទាប់ពីក្រុមប្រឆាំងដែលរួមមានទាំងបរទេសមួយចំនួនផងនោះបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះគ្រួសាររបស់សម្តេច។ពិសេសការករណីប្អូនថ្លៃស្រីរបស់សម្ដេចដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១២ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចហ៊ុន សែន បានថ្លែងថាសម្ដេចសូមប្រកាសមិនចុះហត្ថលេខាណាទាំងអស់ លើកលែងទោសណាទាំងអស់ឱ្យពួកធ្វើនយោបាយដែលអនុវត្តន៍នូវកំហុសព្រហ្មទណ្ឌ ដោយមិនលើកលែងទោសឱ្យបាននោះទេ។ សម្ដេចបានអះអាងថា ការមិនលើកលែងទោសនេះដោយសារតែពួកនេះវាអាក្រក់ ជ្រុលហួស គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចនោះទេ វាគ្មានការយោគយល់ ហើយប្រសិនបើសម្ដេចមានការយោគយល់ គឺមានតម្លៃស្មើនឹងតិច្ឆាន។សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា៖«ដូច្នេះ ខ្ញុំមិនធ្វើទេសូមកុំរង់ចាំស្រមៃថា ហ៊ុន សែន នឹងប្រើប៊ិករបស់ខ្លួនដើម្បីចុះហត្ថលេខាស្នើសុំការលើកលែងទោសឱ្យជននេះឬជននោះ កុំស្រមៃព្រោះវាអាក្រក់ជូរជាតិហួសពីសត្វធាតុទៅទៀត»។ សម្ដេចបានលើកឡើងថាមានអ្នកខ្លះចោទសម្តេចថាមិនយោគយល់គេ ។ប៉ុន្តែគេមិនបានយល់សម្តេចនោះទេក្នុងការជួយទ្រទ្រង់នូវការលំបាលរបស់សម្ដេច។ហេតុអ្វីបានជាគេទាមទារឱ្យយើងយល់គេតែគេមិនយល់ពីយើង បើដូច្នោះពាក្យដែលកាន់អំណាចបើមិនប្រើអំណាចមានន័យថា អត់ប្រើអំណាចគឺគ្មានអំណាច។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា៖ «ការគ្រប់គ្រងរដ្ឋខ្ញុំមិនផ្អែកលើកបញ្ហាមនោសញ្ចេតនានោះទេ។ក៏ប៉ុន្តែការអនុវត្តច្បាប់ត្រូវតែមាន។ អីចឹងជួនកាលអស់លោកអាចនិយាយថាហ៊ុន សែន ផ្តាច់ការហើយចូលចិត្តនិយាយតបតទៅកាន់អ្នកនេះ អ្នកនោះ តែរឿងនេះ បើអស់លោកអាចមើលដឹងនូវការបកស្រាយរបស់គេដែលវាយប្រហារមនុស្សទាំងស្លាប់ ហេតុអ្វីមនុស្សស្លាប់ហើយវាយប្រហារយ៉ាងដូច្នេះ។ ខ្ញុំមិនអាចរងនូវការវាយប្រហារទាំងនោះបានទេ ហើយអ្នកទាំងអស់គ្នា ប្រិសិនបើខ្លួនខ្ញុំ ភរិយាខ្ញុំ តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉ិច។» សម្ដេចបានឱ្យដឹងដែរថា នៅទីនេះមានអគ្គរាជទូត រដ្ឋទូត និងមានមិត្តបរទេសមួយចំនួនបានមកកាន់ទីនេះ ហើយឯកឧត្តម អស់លោក លោកស្រី តើមានដឹងទេថានៅពេលភរិយាខ្ញុំ ខ្លួនខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំទាំងមូល កំពុងសម្រក់ទឹកភ្នែកស្តាយប្អូនស្រីដែលបាត់បង់ជីវិតដែលមិនបានលាមួយម៉ាត់ តែពួកគេបានចេញមកវាយប្រហារប្អូនស្រីខ្ញុំ ភរិយាខ្ញុំនិងក្រុមគ្រួសារខ្ញុំ។ អីចឹងទេបើសិនជាឯកឧត្តមលោកជំទាវ អស់លោក លោកស្រីជាខ្លួនខ្ញុំ ជាភរិយាយខ្ញុំតើអ្នកទាំងអស់ គ្នាអាចទទួលយកបានទេ។នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា៖«អីចឹងទេសូមកុំសង្ឃឹមថាហ៊ុន សែន ប្រើប៊ិកចុះហត្ថលេខាលើកលែងទោសឱ្យអ្នកណាក្នុងករណីពួកអ្នកឯងធ្វើរបៀបនេះ។ នេះគឺជារឿងដែលចាំបាច់ដែលខ្ញុំសូមប្រកាសនៅថ្ងៃនេះ ដើម្បីបញ្ជាក់ ។ប្អូនថ្លៃខ្ញុំជាស្រី ប្រពន្ធជាស្រីហេតុអីបានគេប្រមាថដល់ថ្នាក់កម្រិតប៉ុណ្ណឹង ហើយជនបរទេសមួយចំនួនបានមកប្រមាថមកនិយាយដល់ក្រុមគ្រួសារខ្ញុំទៀត និយាយអំពីអ្វីដែលទាក់ទងទៅនឹងការប្រមាថរបស់គេ គេមិនបាននិយាយអំពីការប្រមាថនោះទេ។ប៉ុន្ដែគេបែរទៅការពារពួកអាប្រមាថទៅវិញ។សុំថាបានថាគ្រប់គ្រាន់ហើយខ្ញុំយល់គ្រប់គ្រាន់ហើយ សូមឱ្យគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិកម្ពុជារបស់យើងខ្ញុំប៉ុណ្ណឹងបានហើយ»៕AKP
Post a Comment