សម្ដេ​ចស ​ខេ​​ងស្នើឱ្យព​ល​រដ្ឋចូល​រួ​មប្រយុទ្ធប្រឆាំ​ង​​អំពើជួញដូរមនុ​ស្ស​គ្រប់​ទម្រង់​​ដើម្បីលើកស្ទួយ​​​សិទ្ធិម​នុស្ស

 សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដើម្បីលើក​ស្ទួយ​សិទ្ធិមនុស្សដោយសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ក្រាប និងទប់ស្កាត់​ទាន់​ពេលវេលា។ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្នើប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុ ទ្ធ​ប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហ​ការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់​បាន​ទាន់ពេលវេលា។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ទន្ទឹងនេះ ពលរដ្ឋ ក៏ត្រូវអនុវត្តន៍ឱ្យ​បាន​ខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូស​មូល​ដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាត​ត្បាត​ឡើង​វិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាព​សេដ្ឋកិច្ច សង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ននេះ។ សម្ដេចក្រឡាហោមក៏បានលើកទឹកចិត្តដល់អាជ្ញាធរជំរុញសកម្មភាពត្រួតពិនិត្យ និង​ផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមគោល​ការណ៍ «បីកុំ មួយរាយការណ៍» គឺកុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏ បាន​ណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវ​រួម​គ្នាដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តន៍​គោល​នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក​ឱ្យបាន​ខ្ជាប់​ខ្ជួន ស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមាន គ្រោះ​ថ្នាក់ចរាចរណ៍»៕AKP



Powered by Blogger.