សារឆបោកផ្ញើទៅនាយករដ្ឋមន្ត្រីកម្ពុជា“មិនប្រាកដថាមានប្រភពមកពី”តៃវ៉ាន់នោះទេ
ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មនៅទីក្រុងតៃប៉ិបាននិយាយថាសារឆរបោកដែលផ្ញើទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនដែលមានលេខអាស័យដ្ឋានមកពីតៃវ៉ាន់ គឺមិនប្រាកដថាមានប្រភពមកពីតៃវ៉ាន់នោះទេ។យោងតាមកាសែត Cambodia ChinaTimesមានគណនីTelegramដែលប្រើប្រាស់រូបថតពាណិជ្ជករជាជនជាតិខ្មែរដ៏ល្បីមួយរូបបានផ្ញើសារទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាភាសាអង់គ្លេសកាលពីយប់ថ្ងៃអាទិត្យដោយស្នើឱ្យសម្តេចផ្ញើប្រាក់ទៅក្នុងគណនីធនាគារដែលមិនធ្លាប់ស្គាល់មួយ។របាយការណ៍បានអោយដឹងទៀតថា បន្ទាប់ពីស៊ើបអង្កេតលើបញ្ហានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេជម្រាបជូនថាទោះបីជាសារនេះត្រូវបានផ្ញើពីលេខទូរស័ព្ទដែលមានមូលដ្ឋាននៅប្រទេសឡាវក៏ដោយក៏គណនីTelegramត្រូវបានគ្រប់គ្រងដោយជនមិនស្គាល់មុខនៅតៃវ៉ាន់។នៅពេលសាកសួរអំពីបញ្ហានេះកាលពីថ្ងៃអង្គារ លោក Lee Yang-chi ប្រធានផ្នែកកិច្ចការឧក្រិដ្ឋកម្មអន្តរជាតិរបស់ CIB បានប្រាប់ CNA ថាដោយសារតែអ្នកឆរបោកជាញឹកញាប់ផ្ញើសារដោយប្រើប្រព័ន្ធIPproxy ដើម្បីលាក់ទីតាំងរបស់ខ្លួន អ្នកដែលផ្ញើសារគឺ “មិនប្រាកដថា”នៅតៃវ៉ាន់នោះទេ។លោក Lee បានបន្តថា ទោះជាយ៉ាងណាទាក់ទងនឹងបញ្ហានេះ តំណាងទីភ្នាក់ងារនគរបាលជាតិតៃវ៉ាន់ដែលមានមូលដ្ឋាននៅប្រទេសវៀតណាមបានស្នើឲ្យសមភាគីកម្ពុជាផ្តល់ភស្តុតាងដើម្បីជួយសហការក្នុងការស៊ើបអង្កេត៕Focus Taiwan/KhmerTimes
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅខែតុលា ឆ្នាំ២០១៨។ រូបថត៖ Reuters។
Post a Comment