ស្ត្រី​ភេទទី៣​ជាជ​នជាតិខ្មែរបាន​​ឆក់​ខ្សែក​មា​​ស​ពី​បុរស​ជនជា​តិសិង្ហបុរី​នៅ​​បាងកក

នគរបាលយាមល្បាតនៅតំបន់Lumphiniបានចាប់ខ្លួនស្រ្តីភេទទី៣ជាជនខ្មែរបន្ទាប់ពីជននេះបានលួចខ្សែកមាសតម្លៃប្រហែល៣០,០០០ បាតពីបុរសជនជាតិសិង្ហបុរីកាលពីយប់មិញដោយធ្វើពុតជាស្វាគមន៍ និងឱបជនរងគ្រោះខណៈដែលគាត់កំពុងដើរនៅជិតស្ថានីយ៍Asok BTS ក្នុងទីក្រុងបាងកក។ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​នគរបាល​ប៉ុស្តិ៍ Lumphini ​​បាន​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថាពួក​គេ​បាន​ចាប់​ខ្លួន​ស្រ្តីភេទី៣ជាជនជាតិ​ខ្មែរ​ មានឈ្មោះ គីន កុន អាយុ៣៦ ឆ្នាំ​។ ពេល​ចុះ​ឆែកឆេរ គីង កុនមន្ត្រី​នគរបាលបាន​រក​ឃើញ​ថានាង​បាន​ចូល​ប្រទេស​ដោយ​ខុស​ច្បាប់និង​មិន​មាន​ឯកសារ​ផ្ទាល់​ខ្លួន​ទេ។ទោះ​បី​ជា​យ៉ាង​ណា​គេ​មិន​បាន​រក​ឃើញ​វត្ថុ​ខុស​ច្បាប់​ផ្សេង​ទៀត​ទេ។ជនរងគ្រោះជាភ្ញៀវទេសចរជនជាតិសិង្ហបុរីអាយុ៥២ ឆ្នាំឈ្មោះ Koh Kuan Yong Andy បានរាយការណ៍ថាគាត់និងមិត្តភ័ក្តិជនជាតិថៃឈ្មោះ Yutthana Inthachai កំពុងដើរតាមផ្លូវក្រោមស្ថានីយ៍ Asok BTS ក្បែរ Soi Sukhumvit 17 នៅពេលដែលជនបង្កដើរសំដៅមកពួកគេ។នាង​ធ្វើ​ពុត​ជា​ស្វាគមន៍និង​អោប​គាត់មុន​នឹង​ឆក់​យក​ខ្សែក​មាស​របស់​គាត់រួច​រត់​គេច​ខ្លួន​បាត់។Andy និងមិត្តរបស់គាត់បានដេញតាមជនបង្កហើយចាប់នាងបាន។ ពួកគេ​បាន​យក​ខ្សែក​មក​វិញ​ហើយ​បាន​ជូន​ដំណឹង​ទៅ​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល Lumphini ​។ជនបង្កត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា៣៣៦ នៃ​ច្បាប់​ព្រហ្មទណ្ឌ៖ជន​ណា​ប្រព្រឹត្ត​អំពើ​លួច​ដោយ​ឆក់​ប្លន់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់១០ម៉ឺន​បាត។ ចំពោះការចោទប្រកាន់លើការស្នាក់នៅខុសច្បាប់របស់ជននេះនៅក្នុងប្រទេសថៃមិនត្រូវបានរាយការណ៍នោះទេ។ករណីនេះស្រដៀងនឹងបទ្ទវហេតុដែលបានកើតឡើងកាលពីខែមេសាឆ្នាំមុននៅពេលដែលស្ត្រីភេទី៣ជនជាតិថៃម្នាក់បានឆក់យកខ្សែកមាសរបស់បុរសបរទេសដោយធ្វើពុតជាឱបគាត់ខណៈដែលកំពុងដើរតាមបណ្តោយផ្លូវSukhumvit។ជនរងគ្រោះមិនបានចាប់អារម្មណ៍នោះទេ រហូតដល់គាត់ពិនិត្យមើលវីដេអូឡើងវិញ ហើយឃើញជននោះបានលួចទ្រព្យសម្បត្តិរបស់គាត់។ក្រោយ​មក​ជនបង្ក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែងស្នាក់ក្នុង​ខេត្ត​សាមុត​ប្រាកាន ជិត​ទីក្រុង​បាងកក។ ជននោះ​បាន​សារភាព​ថា​ខ្លួន​បាន​លក់​ខ្សែក​នេះ​ទៅ​ហាង​មាស​មួយ​ក្នុង​សង្កាត់Soi Charoenkrung 28 ក្នុង​តម្លៃ ២៦,០០០ បាតនិង​បាន​យកលុយទាំងនេះទៅសង​បំណុល​ល្បែង​ស៊ីសង​និង​​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ៕ Thaiger/Khmer Times 

នគរបាល​ជាមួយ​ជនបង្កដែលត្រូវបាន​ឃាត់ខ្លួន​នៅ​កន្លែង​កើតហេតុ ។ រូបថតតាមរយៈ Facebook/Thaiger/Khmer Times


Powered by Blogger.