នាយ​ករដ្ឋមន្រ្តីកម្ពុ​ជា​ស្នើ​ឱ្យ​ប្រទេ​ស​ជិ​ត​ខាង​រួម​គ្នា​ចុះ​បញ្ជី​ក្បាច់​​គុន​របស់ខ្លួន​​ទៅក្នុង​បញ្ជី​បេតិ​កភណ្ឌ​អរូបី​រប​ស់​អ​ង្គកា​រ​យូ​ណេស្កូ

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយប្រទេសជិតខាង ក្នុងការចុះបញ្ជីសិល្បៈក្បាច់គុនរបស់ពួកគេទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ។សម្តេចនាយក​រដ្ឋមន្ត្រីកម្ពុជា​បានផ្តល់អនុសាសន៍បែបនេះ​បន្ទាប់​ពី​មានការជជែកវែកញែករកខុសត្រូវគ្នា​ដែល​កំពុង​កើត​ឡើង​ជុំវិញ​កម្មសិទ្ធិ​ដើម​នៃ​គុន​ខ្មែរនិង Muay Thai របស់ប្រទេស​ថៃ។សម្តេចបានបន្ត​ថា​៖«​មិន​ចាំបាច់​មាន​ជម្លោះ​លើ​កម្មសិទ្ធិអី​ទេ​»ដោយ​បន្ថែម​ថា​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​នេះ​គេ​ហៅ​ថា​គុន​ខ្មែរហើយពេលប្រកួតនៅប្រទេសថៃអាចហៅថា Muay Thai ឬ Muay Lao “ទៅតាមទីកន្លែងប្រកួតក្នុងប្រទេសទាំងនោះ។សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា​លោក​បាន​លើក​បញ្ហា​នេះ​ជាមួយ​សមភាគី​ថៃ​និង​ឡាវ​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​នាពេល​ថ្មីៗ​នេះ។កាលពីពេលថ្មីៗនេះ ប្រទេសថៃបានសម្រេចចិត្តធ្វើពហិការមិនចូលរួមប្រកួតកីឡាគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខនៅប្រទេសកម្ពុជាដោយសារកម្ពុជាបានប្រើពាក្យគុនខ្មែរ ជំនួសអោយ Muay Thai ។ករណីដូចគ្នាទៅនឹងពាក្យសង្ក្រាន្ត (អបអរបុណ្យចូលឆ្នាំថ្មី) លោកនាយករដ្ឋមន្រ្តីបានពន្យល់ថា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ អាចដាក់ពាក្យសុំចុះឈ្មោះរួមគ្នានៅអង្គការយូណេស្កូបាន ទោះបីជាពួកគេប្រារព្ធពិធីដោយឡែកពីគ្នាក៏ដោយ៕AKP/KhmerTimes



Powered by Blogger.