នាយក​រដ្ឋមន្រ្តីក​ម្ពុជា​អំពាវ​នាវចំពោះគ​​ណបក្សនយោ​បា​យសូមគោរពនូវសិទ្ធិនិ​​ងការស​ម្រេចចិ​ត្ដរបស់​ពលរដ្ឋ

សម្តេចហ៊ុន សែនបានអំពាវនាវ​ចំពោះគណបក្សនយោបាយនៅកម្ពុជា សូមគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋនិងគោរព​ការសម្រេចចិត្ដរបស់ប្រជាពលរដ្ឋ។ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្ដីនេះនាឱកាសអញ្ជើញចូលរួមលក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នងនិង​ប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត៥០០០នាក់ នាព្រឹក​ថ្ងៃ​ទី០១ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានី​ភ្នំពេញ។ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថាក្នុងរយៈកាលចុងក្រោយនេះ សមា​គម​​ដែលមានក្រុមយុវជនអង្គការក្រៅរដ្ឋាភិបាលដែលធ្លាប់គាំទ្របក្ស​ប្រឆាំងបាននាំគ្នាមកចូលរួមគាំទ្ររាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើសកម្មភាព​នានា​បម្រើ​សង្គមជាតិ។ប៉ុន្តែបងប្អូនទាំងនេះ ត្រូវបានទទួលការប្រមាថពីគណបក្សនយោបាយ​មួយ​ចំនួន ឬបុគ្គលមួយចំនួន។សម្តេចនាយករដ្ឋមន្រ្ដីលើកឡើងថា ។ប៉ុន្តែអ្វីដែលជា​បំណងប្រាថ្នានិងសេរីភាពនៃការជ្រើសរើសរបស់ពួកគេត្រូវបានទទួលការប្រមាថ​ពីអ្នកន​យោបាយនិងបក្សនយោបាយខ្លះ ដែលថាគេបានលក់ឧត្ដមគតិ។ចំណុចនេះសម្ដេច​​ក៏សូមជម្រាបទៅអស់លោកដែលជាអ្នកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ។ក៏ប៉ុន្តែអ្នក​មិន​​បានគោរពចំពោះប្រជាធិបតេយ្យពិតប្រាកដទេ។ សម្តេចថ្លែងបញ្ជាក់ថា៖«ខ្ញុំ​សូម​​បញ្ជាក់សម្រាប់អស់លោក អ្នកថាអស់លោក អ្នកមិនបានគោរពទៅដល់សេរីភាព​ខាងនយោបាយ​របស់យុវជនទាំងនេះទេ ពួកគេបានដឹងច្បាស់ថាគេគាំទ្របក្សប្រឆាំងអត់​បាន​ការក្នុងរយៈពេលកន្លងទៅ។ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់សម្រាប់ក្រុម​យុវជន​នេះ​នៅ​ពេលដែលគេទៅជួបខ្ញុំ។ ថាតើគេបានធ្វើអ្វីខ្លះ ហើយអ្នកខ្លះបានធ្លាក់​ទៅដល់​អាម៉េរិកត្រូវបានទទួលការបណ្ដុះបណ្ដាលក្នុងការធ្វើបដិវត្ដន៍ពណ៌នៅអាម៉េរិក។អីចឹងវិធី​របស់គេតែមួយគត់គឺរួមចំណែកជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលបង្កើតជាអង្គ​ការ​ការពារបរិស្ថាន ឬការពារបញ្ហានេះ បញ្ហានោះ ដែលជាប្រយោជន៍ជាតិ ធ្វើការជា​មួយ​រដ្ឋាភិបាលវិញល្អជាង។»សម្ដេចនាយករដ្ឋមន្រ្ដីបានផ្ដាំទៅអ្នកទាំងនោះថាសម្រាប់អស់លោកអ្នក​ទាល់​តែមនុស្សគាំទ្រ​អ្នកឯងទើបចាត់ទុកថាមនុស្សល្អ។ប៉ុន្ដែឱ្យតែមកគាំទ្ររាជរដ្ឋាភិបាល​គឺជា​មនុស្សលក់ឧត្ដមគតិហើយធ្ងន់ធ្ងរជាងនេះគឺប្រមាថថាអ្នកទាំងនេះគឺជាកញ្ចះ​បរទេសក្នុងពេលដែលខ្លួនស៊ីលុយបរទេសដើម្បីប្រឆាំងខ្មែរដូចគ្នា។ សម្ដេចក៏​សូមអំពាវនាវឱ្យគោរពសិទ្ធិរបស់ពលរដ្ឋគោរពនូវការសម្រេចចិត្តរបស់ប្រជាពលរដ្ឋទើបមិនមានបញ្ហា។ជាមួយគ្នានេះសម្តេចក៏បានបញ្ជាក់ជូនឱ្យគណបក្សនយោបាយ​ទាំង​នោះមានការប្រុងប្រយ័ត្នជាមួយប្រតិកម្មរបស់ក្រុមយុវជនដែល ក្រុមវជនទាំងនេះ​ធ្លាប់​ធ្វើសកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។ដូចនេះ ប្រយ័ត្នពួកគេក៏អាចធ្វើបាតុកម្មប្រឆាំងត្រឡប់ទៅវិញចំពោះបក្សនយោបាយណាដែលប្រមាថមកលើពួកគេ។ទោះបីយ៉ាងណាក៏ដោយសម្តេចហ៊ុន សែន ក៏បានអង្វរកដល់កូនក្មួយជាយុវជនទាំងឡាយសូមកុំមានប្រតិកម្មណាមួយបែបហិង្សាឬធ្វើសកម្មភាពឱ្យហួសទៅ​លើអ្នកដែលបានប្រមាថចំពោះខ្លួន។ ពួកគេអាចចេញត្រឹមសេចក្តីថ្លែងការណ៍ពន្យល់និងឆ្លើយតបបានហើយ ។ «ខ្ញុំមានការសោកស្ដាយណាស់ ចំពោះអ្នកដែលតាំងខ្លួនជាអ្នក​ប្រជាធិបតេយ្យ។ប៉ុន្ដែអត់ស្គាល់ថាអ្វីទៅដែលហៅថាជាប្រជាធិបតេយ្យនោះ»។ នេះជាការ​អះអាងបន្ថែមរបស់សម្ដេចហ៊ុន សែន។សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ឱ្យដឹងទៀតថាគណបក្សដទៃគួរ​រៀន​សូត្រ​អំពីប្រជាធិបតេយ្យឱ្យបានពិតប្រាកដដោយគោរពសិទ្ធិចំពោះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋនិងសូមកុំធ្វើអ្វីឱ្យក្រុមយុវជនមានប្រតិកម្មខ្លាំងជាងនេះ។សម្តេចក៏បានបន្ថែ​ថា៖«គណបក្សទាំងនោះគួរតែមករៀនសូត្រពីគំរូគណបក្សប្រជាជនព្រោះគណបក្សប្រជា​ជនមិនដែលរារាំងសមាជិករបស់ខ្លួនទៅចូលរួមជាមួយគណបក្សដទៃនោះទេ។អ្នកដែ​ទៅបក្សដទៃយើងតែងគោរពនូវសិទ្ធិនៃការជ្រើសរបស់គេ»៕AKP



Powered by Blogger.