ឆា​ណែ​ល​​«​​តេឡេក្រាម»នា​យក​រ​រដ្ឋមន្ត្រី​កម្ពុជា​ជាប់លេខ​​២​លើ​លោក

​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​បាន​និយាយ​ពីម្សិលមិញ​ថា​ឆា​ណែ​ល​តេឡេក្រាម​របស់​សម្តេច​ជាប់​ចំណាត់ថ្នាក់​លេខ​២​នៅ​លើ​ពិភពលោក​ ​បន្ទាប់ពី​ឆា​ណែ​ល​តេឡេក្រាម​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដែល​មាន​អ្នក​ភ្ជាប់​ច្រើនជាង​គេ​។​ការ​លើក​ឡើង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ក្នុង​ឃុំ​ប្រ​ម៉ោ​យ​ ​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​ ​កាល​ពីម្សិលមិញ​។​សម្តេច​និយាយ​ថា​៖​ ​«​ឥឡូវនេះ​ឆា​ណែ​ល​តេឡេក្រាម​របស់​ខ្ញុំ​ជាប់​ចំណាត់ថ្នាក់​លេខ​២​នៅ​លើ​ពិភពលោក​ ​ដែល​មាន​មនុស្ស​ ​៦​១​៧​ ​២​២​០​នាក់​បាន​ភ្ជាប់​ចូល​មក​ក្នុង​ឆា​ណែល​តេឡេក្រាម​របស់​ខ្ញុំ​ ​ហើយ​អ្នក​ដែល​ច្រើនជាង​ខ្ញុំ​ ​គឺ​ឆា​ណែ​ល​តេឡេក្រាម​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដែល​មាន​មនុស្សជា​ង​ ​៩​០​០​ ​០​០​០​នាក់​ ​ដោយសារតែ​ប្រទេស​របស់​គាត់​មាន​សង្គ្រាម​ ។ដូច្នេះ​ហើយ​បានជា​ប្រជាពលរដ្ឋ​ភ្ជាប់​ឆា​ណែ​ល​តេឡេក្រាម​របស់​គាត់​»​។​សម្តេចបាន​បញ្ជាក់​ថា​សម្តេច​នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ “​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទពេញបូរមី​ណ៍”ក្នុង​ឆា​ណែ​ល​តេឡេក្រាម​របស់​សម្តេច​បន្ទាប់ពី​ការ​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​មួយ​ស​ប្ដាហ៍​ចំនួន​បី​ភាគ​ ​ដែល​ការ​ចាក់​បញ្ចាំង​នឹង​ចាប់ពី​ថ្ងៃ​ទី​២​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​។​សម្តេច​បន្ត​ថា​៖​ ​«​ប្រជាពលរដ្ឋ​អាច​ភ្ជាប់​មកកាន់​ឆា​ណែលតេឡេក្រាម​របស់​ខ្ញុំ​ ​ដើម្បី​ទស្សនា​ខ្សែភាពយន្ត​ “​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទពេញបូរមី​ណ៍”​ហើយ​ថែមទាំង​បាន​ទទួល​ព័ត៌មាន​ផ្សេងៗ​និង​ភ្លាម​ៗ​ពី​នាយករដ្ឋមន្ត្រី​ផង​ដែរ​»​។​សម្តេច​បន្ថែម​ថា​៖​​«​ខ្ញុំ​មិនបានជា​ការឃោសនា​ភ្ជាប់​ឆា​ណែ​ល​តេឡេក្រាម​របស់​ខ្ញុំ​ទេ។​ប៉ុន្តែ​ការ​ភ្ជាប់​ពិតជា​មានប្រយោជន៍​។​ ​អ្នកប្រឆាំង​ក៏​អាច​ភ្ជាប់​បាន​នរណា​ក៏​អាច​ភ្ជាប់​បាន​ដែរ​ ​ហើយ​គ្មាន​នរណា​ម្នាក់​អាចម​ក​រំខាន​ខ្ញុំ​បាន​ដែរ​។ ​ព្រោះ​វា​ជា​ឆា​ណែ​ល​គឺ​មានតែ​ខ្ញុំ​ទេ​ដែល​មាន​សិទ្ធិ​អាច​បង្ហោះ​វា​បាន​»​។​សម្តេច​ថ្លែង​ថា​ ​ចំពោះ​រឿង​នេះ​ ​បន្តិចទៀត​ច្បាស់ជា​មាន​មនុស្សម្នាក់​ចេញមុខ​មក​ច្រណែន​លោក​ជាក់​ជាមិនខាន​ ​ដោយសារ​កន្លង​មក​គ្រាន់​ការ​លេង​ហ្វេសប៊ុក​ចាញ់​សម្តេច​ក៏​បុគ្គល​នោះ​ចេញមុខ​រករឿង​សម្តេច​ដែរ​។​ទោះបីជា​សម្តេចថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ ​ក៏​គេ​អាច​ដឹង​បាន​ដែរ​ថា​ ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កំពុងតែ​និយាយ​សំដៅ​ដល់​លោក​ ​សម​ ​រ​ង្ស៊ី ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​ ​ហើយ​តែងតែ​រិះគន់​មក​កាន់​សម្តេច​។​លោក​ ​អ៊ឹម​ ​សុធី​ ​នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ (​Y​CC) ​បាន​និយាយ​ថាបច្ចុប្បន្ននេះ​ ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិ​ត​តាមរយៈ​កម្មវិធី​ឌី​ជី​ថល​ផ្សេងៗ​ ​គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ជា​ខ្លាំង​ ​ហើយ​គ្មានអ្វី​ចម្លែក​ទេ​ ​ប្រសិនបើ​ក្រុមហ៊ុន​តេឡេក្រាម​បញ្ជាក់​ថា​ ​ឆា​ណែ​ល​តេឡេក្រាម​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ​ដែល​មាន​អ្នកតា​ម​ដាន​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក​នោះ​។​សម្តេចបញ្ជាក់​ថា​ ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ ​ជាពិសេស​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​រីក​ចម្រើន​ខ្លាំង​ ​គេ​បាន​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​គ្នា​ដោយខ្លួនឯង​ ​ហើយ​ដាក់​ដំណើរការ​ឱ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​។​ ​ជាក់ស្ដែង​នៅ​តេឡេក្រាម​ជា​កម្មវិធី​ទំនាក់ទំនង​របស់​ប្រទេស​រុស្ស៊ី ​ចំណែក​ ​Signal​ ​ជា​របស់​ប្រទេស​អាមេរិក​ជាដើម​។​សម្តេច​បន្ត​ថា​ ​ដោយសារ​កម្ពុជា​មិនទាន់​ការ​បង្កើត​កម្មវិធី​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ដូច​ប្រទេស​គេ​ ​។ដូច្នេះ​ប្រជាជន​បាន​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង​របស់​ប្រទេស​ដទៃ​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​ពួកគេ​។​ ​ប៉ុន្តែ​តាម​ការ​កត់​សម្គាល់​ឃើញ​ថា​ប្រជាជន​កម្ពុជា​និយម​ប្រើប្រាស់​ហ្វេសប៊ុក​និង​តេឡេក្រាម​ច្រើនជាង​គេ​ក្នុងចំណោម​កម្មវិធី​ដទៃទៀត​៕​Khmer Times 

បុរស​ម្នាក់​កំពុង​មើល​ឆាណែ​ល​របស់​សម្តេចនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។​ខ្មែរ​ថា​ម​ស៍​៖​ប៉ាន់​ ​រចនា


Powered by Blogger.