សម្ដេចក្រឡាហោមស ខេងជំរុញឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវស៊ើបអង្កេតការលួចលាក់រក្សាទុកសារធាតុញៀន
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានជំរុញឱ្យសមត្ថកិច្ចបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់ឱ្យបានជាប់ជាប្រចាំ ដោយត្រូវបន្តធ្វើការតាមដាន ស្រាវជ្រាវស៊ើបអង្កេត នៅតាមភូមិសាស្រ្ត ដែលមានតម្រុយ និងសង្ស័យពាក់ព័ន្ធ ដល់ការលួចលាក់រក្សាទុក សារធាតុគីមីផ្សំ ឬការកែច្នៃផលិត សារធាតុញៀន ដោយខុសច្បាប់ ដើម្បីចាត់វិធានការបង្រ្កាបឱ្យបានទាន់ពេលវេលា។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ នៅសណ្ឋាគារសុខាភ្នំពេញនា ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យបន្តខិតខំប្រឹងប្រែងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យកាន់តែក្តៅគគុក និងហ្មត់ចត់ថែមទៀតរាល់ សកម្មភាពនៃការ លួចធ្វើចរាចរ ដឹកជញ្ជូន នាំចូលសារធាតុញៀនគ្រប់ប្រភេទ ពីក្រៅប្រទេស ឆ្លងកាត់ព្រំដែន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមកញ្ចប់បញ្ញើប្រៃសណីយ៍។ សម្ដេចក្រឡាហោមក៏បានជំរុញឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាព សារធាតុគីមីថ្មីៗមួយចំនួន ដែលអាចយ កទៅកែច្នៃ ផលិតជាសារធាតុញៀន ដើម្បីស្នើសុំបញ្ជូលក្នុងតារាង ឧបសម្ព័ន្ធ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ ទន្ទឹមនោះដែរ ក៏ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី រៀបចំឱ្យមានយន្តការគ្រប់គ្រងត្រួតពិនិត្យ ការនាំចូល ចែកចាយ ស្តុកទុក និងប្រើប្រាស់ សារធាតុគីមីថ្មីៗ និងសារធាតុគីមីផ្សំគ្រឿងញៀនឱ្យបានច្បាស់លាស់ ហ្មត់ចត់ មានតម្លាភាព សំដៅធានាបានថា មិនឱ្យសារធាតុគីមីទាំងនោះធ្លាក់ក្នុងដៃ ឧក្រិដ្ឋជន ឬ មិនត្រូវបានគេលួចបង្វែរពីការប្រើប្រាស់ស្របច្បាប់ យកទៅកែច្នៃផលិតជាសារធាតុ ញៀនសំយោគខុសច្បាប់។ ជាមួយគ្នានេះដែរ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅ ធានាឱ្យបានថា អ្នកដែលត្រូវធ្វើសមាហរណកម្មចូលក្នុងសហគមន៍ ឬក្រុមគ្រួសារ បន្ទាប់ពីទទួលបានការព្យាបាលរួច នឹងមិនត្រឡប់មកប្រើប្រាស់ សារធាតុញៀនវិញឡើយ។សម្ដេចក្រឡាហោមក៏បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពមន្រ្តីអនុវត្តន៍ច្បាប់ទាំងការ បណ្តុះបណ្តាល នៅក្នុង និងក្រៅប្រទេស ទាំងការផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយបណ្តាប្រទេសជិតខាងក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការស្រាវជ្រាវ និងបំផ្លាញនូវល្បិចកលថ្មីៗ ឈានទៅដល់ការបង្ក្រាបបានចំមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈចាត់តាំងរបស់ក្រុមឧក្រិដ្ឋជន ដល់ឬសគល់។ លើសពីនេះទៀត ត្រូវបង្កើនកិច្ចស ហការជាមួយស្ថាប័នតុលាការ ដើម្បីបន្តពន្លាតនីតិវិធី ស្រាវជ្រាវប្រឆាំងនឹងការសម្អាតប្រាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រមទាំងជំរុញនីតិវិធីក្នុងការចាត់ចែង វត្ថុតាង និង ទ្រព្យសម្បត្តិ នានាដែលត្រូវបានបង្កក នាពេលកន្លងមក ដើម្បីរឹបអូសទុកទ្រព្យសម្បត្តិរដ្ឋ និងស្នើសុំយកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនវិញ។ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើង និងជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេស ម្ចាស់គោលដៅ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយទទួលភាពរងគ្រោះដោយសារបទល្មើសគ្រឿងញៀន ក៏ដូចជាសិល្បករ សិល្បការិនី បណ្តាញព័ត៌មាន អ្នកដឹកនាំសាសនា ព្រមទាំងអង្គការសង្គមស៊ីវិល ឱ្យបានគ្រប់រាជធានី-ខេត្ត រហូតដល់មូលដ្ឋាន សំដៅប្រមូលផ្តុំកិច្ចសហការគាំទ្រទាំង សកម្មភាព និងមូលនិធិចូលរួមក្នុងចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕AKP
Post a Comment