នាយករដ្ឋមន្រ្តីជំរុញការបង្កបង្កើនផលដើម្បីធានាសន្តិសុខស្បៀងក្នុងស្រុកនិងនាំចេញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានជំរុញការបង្កបង្កើនផលដើម្បីធានាបានសន្តិសុខស្បៀងក្នុងស្រុកនិងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេសកាន់តែច្រើន ដោយការដាំដុះលើដំណាំសក្តានុពល រួមមានស្រូវ ដំឡូងមី និងបន្លែជាដើមត្រូវគិតគូដល់សុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ជីក្នុងកម្រិតសមស្របឬជីធម្មជាតិ។ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ កាលពីដើមសប្តាហ៍ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា នៅសល់ស្រូវប្រមាណ៦លានតោនឬស្មើនឹងអង្ករ ៤លានតោន ក្នុង១ឆ្នាំ សម្រាប់នាំចេញដោយមិនទាន់គិតពីស្បៀងដទៃទៀត ដូចជាដំឡូងមី ឬពោតជាដើម។សម្តេចបានវាយតម្លៃខ្ពស់ការបង្កបង្កើនផលរបស់កសិករ ដែលបានជួយ ឱ្យកម្ពុជា មានស្បៀងគ្រប់គ្រងដូចសព្វថ្ងៃ ងើបចេញពីប្រទេសដែលធ្លាប់ខ្វះស្បៀង គាំទ្រដោយប្រព័ន្ធស្រោចស្រពមានកាន់តែច្រើន អនុញ្ញាតឱ្យកសិករ បង្កបង្កើនផលលើសពីមួយដងក្នុងមួយរដូវ។សម្តេចបានមានប្រសាសន៍ថា៖ « ដោយគិតពីសុវត្ថិភាពអ្នកប្រើប្រាស់ ការផលិតមិនត្រូវប្រើជីគីមីច្រើនពែកទេ ខ្ញុំលើកទឹកចិត្តដល់ការផលិតជីសរីរាង្គ ដែលធានាដល់សុខភាពប្រជាជនយើង»។សម្តេចបន្ថែមថា៖«យើងកំពុងគិតអំពីការធានាសុវត្ថិភាពចំណីអាហារនិងធានាសុវត្ថិភាពនិងសុខភាពរបស់អ្នកទទួលទាន »។យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា បាននាំចេញកសិផលចំនួន ៧,៦២ លានតោនក្នុងរយៈពេល១០ ខែទៅទីផ្សារក្រៅប្រទេស។ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច ជាដើម។កម្ពុជាបានដាក់ចេញគោលនយោបាយក្នុងការទាក់ទាញអ្នកវិនិយោគិនក្នុងស្រុកនិងបរទេសដើម្បីវិនិយោគដំណើរការឧស្សាហកម្មនៅកម្ពុជា។កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់១លានតោន ដែលមិនទាន់កែច្នៃ។ សម្តេចអំពាវនាវឲ្យក្រុមហ៊ុនឯកជន និង អ្នកវិនិយោគិនក្នុងការវិនិយោគដំណើរការផលិតគ្រាប់ស្វាយចន្ទី។សម្តេចមានប្រសាសន៍ថា៖«កម្ពុជាមានវត្ថុធាតុដើម។ក៏ប៉ុន្តែការកែច្នៃមិនទាន់មានគ្រប់។ដូច្នេះកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុកហើយវានឹងបង្កើតបានការងារធ្វើនិងបានតម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង»។យោងតាមក្រសួងកសិកម្ម ទីផ្សារប្រទេសចិន និងទីផ្សារអឺរ៉ុបនៅតែជាទីផ្សារសក្តានុពលសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។ចិនបន្តជាអ្នកទិញអង្ករលំដាប់កំពូលពីកម្ពុជាដោយមានចំណែកទីផ្សារ៥០ភាគរយតាមពីក្រោយដោយសហភាពអឺរ៉ុបដែលមានចំណែកជាង៣០ភាគរយ៕Khmer Times
ការនាំចេញអង្ករកម្ពុជា។រូបភាពក្រសួងព័ត៌មាន
Post a Comment