កម្ពុជា​បង្ហាញការគាំទ្រចំពោះអ​ធិបតេយ្យភាពរ​បស់ប្រទេសម៉ារ៉ុក

 សេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសម៉ារ៉ុកលោក Nasser Bourita និងលោកប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសកម្ពុជាបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសម៉ារ៉ុកនៅតំបន់សាហារ៉ាខាងលិច។ក្នុង​សេចក្តីថ្លែងការណ៍កម្ពុជា​បាន​សម្តែង​នូវ​ការគោរព​ដូចគ្នា​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ម៉ារ៉ុក​ក្នុងការ​ឈាន​ដល់ការចរចានយោបាយ​ចំពោះ​ជម្លោះ​នៅតំបន់នេះ។លោកប្រាក់ សុខុន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុកចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ខែមីនាបានសង្កត់ធ្ងន់ថា“កម្ពុជាបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រម៉ារ៉ុក និងគោរពកិច្ចខិតខំប្រឹងប្រែងរបស់ម៉ារ៉ុកដើម្បីឈានដល់ការចរចានយោបាយ​ចំពោះ​ជម្លោះ​នៅតំបន់នេះ។លោកបានបន្តថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រេសិតផ្ទាល់របស់អគ្គលេខាធិការសម្រាប់សាហារ៉ាលោកStaffan de Misturaដើម្បីឈានដល់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅតំបនសាហារ៉ាខាងលិច។ទន្ទឹមនឹងនេះរដ្ឋមន្ត្រីទាំង២នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនរួមទាំងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ដែលសំដៅពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២។ទំនាក់ទំនងការទូតរវាងម៉ារ៉ុក និងកម្ពុជាម៉ារ៉ុក និងកម្ពុជា មានទំនាក់ទំនងការទូតល្អ។ ជារឿយៗ ប្រទេសទាំង២បានសម្តែងពីបំណងពង្រឹងទំនាក់ទំនងនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។កាលពីខែមករា ឆ្នាំ២០២២ ប្រទេសម៉ារ៉ុកនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិតសភាសិក្សាការទូតម៉ារ៉ុក និងវិទ្យាស្ថានជាតិការទូត និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ារ៉ុកក្នុងការជំរុញទំនាក់ទំនងជាមួយកម្ពុជាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អាហ្វ្រិកខាងជើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ ប្រទេសនេះជាប្រទេសអារ៉ាប់ និងអាហ្រ្វិកដំបូងគេដែលទទួលបានឋានៈជាសមាជិកអ្នកសង្កេតការណ៍នៅមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA)។នៅឆ្នាំ២០២១ ម៉ារ៉ុកក៏ក្លាយជាសមាជិកនៃអង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) ផងដែរ៕ Morocco World News/Khmer Times


លោកប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសកម្ពុជា។រូបសហការី
Powered by Blogger.