នាយ​​​ករដ្ឋមន្ត្រីហ៊ុ​ន ​សែ​​ន​​បញ្ជាក់ថា​អ្នក​​ន​​យោ​បា​យចាស់ទុំ​នឹងនៅ​ជា​មួយអ្ន​កបន្តវេនជា​ទំ​រង់ខ្សែក្រវា​ត់២​​ជាន់

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ថាអ្នកនយោបាយចាស់ទុំគណបក្សប្រជាជនមិនទៅណាឆ្ងាយទេនៅពេលអ្នកបន្តវេនរបស់ខ្លួនឡើងកាន់អំណាចដោយគណបក្សនេះនឹងរៀបចំទំរង់ខ្សែក្រវាត់២ជាន់ គឺ១ជាន់អ្នកនយោបាយចាស់ទុំនិង១ជាន់ទៀតជាអ្នកបន្តវេនរបស់ខ្លួន។ការថ្លែងរបស់សម្តេចហ៊ុនសែនដូច្នេះធ្វើឡើងអំឡុងពេលដែលសម្តេចចុះពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនានេះ។នៅចំពោះមុខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាពេលនេះគណបក្សប្រជាជនកម្ពុជារកបានក្មេងៗដែលនឹងត្រូវជំនួសអ្នកនយោបាយជំនាន់មុន ដោយសម្តេចបញ្ជាក់ថាគួរតែរៀបចំឲ្យពួកគេហើយអ្នកនយោបាយចាស់ទុំនៅជាមួយពួកគេដែលជាអ្នកបន្តវេន។ក៏ប៉ុន្តែសម្តេចហ៊ុន សែន បញ្ជាក់ថាបញ្ហាគឺពេលវេលាសមស្របណាមួយសម្រាប់អ្នកបន្តវេន(ឡើងកាន់អំណាច)ខណៈដែលសម្តេចអះអាងថាក្រុមសម្តេចដែលជាអ្នកនយោបាយចាស់ទុំរបស់គណបក្សមិនទៅណាឆ្ងាយ។មិនទៅណាឆ្ងាយ តាមការពន្យល់របស់មេបក្សកាន់អំណាចរូបនេះគឺជាការរៀបចំខ្សែក្រវាត់២ជាន់មានន័យថាខ្សែក្រវាត់ខាងមុខមានក្មេងកាន់អំណាចខាងក្រោយគឺមានចាស់ទុំ ដែលជាអ្នកនៅជួយទ្រទ្រង់ខ្សែក្រវាត់ខាងមុខ ដោយខ្សែក្រវាត់ទាំង២នេះមានភាពរឹងមាំខ្លាំង។សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថាកម្ពុជាមិនមានអស្ថិរភាពនយោបាយដោយសារតែការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រីនោះទេ។លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយយល់ឃើញថាការបង្ហាញយន្តការខ្សែក្រវាត់២ជាន់របស់គណបក្សប្រជាជនគឺមិនទាន់មានតម្លៃគាំទ្រខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិនៅឡើយ។សូមរំលឹកថាលោក ហ៊ុន ម៉ាណែតសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលបោះឆ្នោតគាំទ្រជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតតាមរយៈសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សកាលពីចុងខែធ្នូឆ្នាំ២០២១។ទន្ទឹមគ្នានេះ គណបក្សកាន់អំណាចក៏បានរៀបចំជាបណ្តើរៗនូវយុវជនបន្តវេន ដែលជាកូន ចៅ ជាប់សាច់ឈាមមេដឹកនាំជំនាន់មុនរបស់ខ្លួន ដាក់រាយតាមស្ថាប័ននានាចាប់តាំងពីរដ្ឋបាលអំណាចកណ្តាលក្រសួង អាជ្ញាធរខេត្ត-រាជធានី និងក្នុងជួរកងកម្លាំងប្រដាប់អាវុធផងដែរ។ការរៀបចំតាមរយៈការរាយអ្នកបន្តវេនដូចក្រឡាសំណាញ់នេះ គឺជាការត្រួសត្រាយការងារដ៏ម៉ត់ចត់មួយរបស់គណបក្សកាន់អំណាច ដោយរង់ចាំតែនាយករដ្ឋមន្ត្រីថ្មីប៉ុណ្ណោះគឺលោក ហ៊ុន ម៉ាណែត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខគឺជាឱកាសដែលគេគិតថានឹងបើកផ្លូវឲ្យអ្នកបន្តវេនដឹកនាំដោយលោក ហ៊ុន ម៉ាណែតចូលកាន់កាប់អំណាចប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោត៕RFI



Powered by Blogger.