នាយករដ្ឋមន្ត្រីហ៊ុនសែនអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះជំងឺមិនឆ្លងនានា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីម្សិលមិញបានអំពាវនាវជាថ្មីឲ្យយកចិត្តទុកដាក់ចំពោះជំងឺមិនឆ្លងនានា(noncommunicable diseases, NCDs)។ជាពិសេសជំងឺទឹកនោមផ្អែម។ក្នុងសុន្ទរកថាក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី៤២ នៅរាជធានីភ្នំពេញ សម្តេចហ៊ុន សែន បានថ្លែងថា ជំងឺទឹកនោមផ្អែមអាចជាកង្វល់មួយដោយសារមានភេសជ្ជៈប៉ូវកម្លាំងជាច្រើនមុខត្រូវបាននាំចូលមកកម្ពុជា។សម្តេចបានគូសបញ្ជាក់ថា “ខ្ញុំសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋអំពីបញ្ហានេះ។ជាពិសេសតារាចម្រៀងមួយចំនួនដែលតែងតែផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។ថ្ងៃមួយ គេអញ្ជើញឱ្យផ្សព្វផ្សាយម៉ាកយីហោមួយ ហើយថ្ងៃស្អែកម៉ាកមួយទៀត ហើយពួកគេតែងតែភ្លក្សរសជាតិវាដែលអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម»។“សូមប្រយ័ត្នសុខភាពគឺសំខាន់ណាស់”នាយករដ្ឋមន្ត្រីបានឆ្លៀតឱកាសរំលឹកដល់មន្ត្រីពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យរាល់ទំនិញដែលនាំចូលមកកម្ពុជា ជាពិសេសម្ហូបអាហារ និងថ្នាំពេទ្យ។ សម្តេចថ្លែងថា៖ «ការត្រួតពិនិត្យត្រូវតែច្បាស់លាស់ យើងមិនអាចអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ត្រូវបានគេធ្វើតេស្តថ្នាំ ពីប្រទេសផ្សេងនោះទេ។យោងតាមអង្គការសុខភាពពិភពលោក (WHO) ករណីជំងឺទឹកនោមផ្អែមហាក់មានការកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាជាង ៤៣០,០០០នាក់ ដែលមានអាយុពី២០ដល់ ៧៩ឆ្នាំ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺនេះបានកើនឡើងដល់ ៣,៣៦២នាក់ ឬប្រហែល ៣.៧៥ភាគរយ នៃចំនួនអ្នកស្លាប់ប្រចាំឆ្នាំ៕AKP/Khmer Times
Post a Comment