នាយករដ្ឋមន្រ្តីកម្ពុជាពន្យុះឲ្យអ្នកប្រឆាំងជេរថែមទៀតបើចង់ឲ្យអ្នកកំពុងជាប់ឃុំបន្តកាន់តែយូរ
ប្រមុខរដ្ឋាភិបាលកម្ពុជាបានពន្យុះឲ្យអ្នកប្រឆាំងនៅក្រៅប្រទេសជេរសម្តេចហ៊ុន សែនឲ្យបានច្រើនថែមទៀតនោះប្រសិនបើពួកគេចង់ឲ្យអ្នកនៅក្នុងស្រុកដែលកំពុងជាប់ពន្ធនាគារនៅបន្តជាប់ទោសកាន់តែយូរ។ការលើកឡើងនេះគឺភ្ជាប់ទៅនឹងករណីលោកយឹម ស៊ីណនជាសកម្មជនបក្សប្រឆាំងដែលទើបត្រូវបានដោះលែង កាលពីម្សិលមិញ បន្ទាប់ពីសុំទោសសម្តេចហ៊ុន សែនក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះHun Sen បានគូសបញ្ជាក់ថាយឹម ស៊ីណនកូនពិតជាមានសំណាងដែលមានភរិយាដ៏ល្អ។ អ្នកស្រី សុផាត មករា គឺជាភរិយាលោក យឹម ស៊ីណន សកម្មជនបក្សប្រឆាំងដែលតែងតែដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជានៅប្រទេសកូរ៉េ។នៅពេលស្វាមីត្រូវបានចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី២១មីនា អ្នកស្រីសំដែងការសោកសៅយ៉ាងខ្លាំងគ្រាដែលស្វាមីជាប់ឃុំក្រោមការចោទប្រកាន់ថាប្រមាថព្រះមហាក្សត្រ។ដោយសារតែក្នុងបន្ទុកគ្រួសារត្រូវរាប់រងកូនស្រីតូចៗ២នាក់តែម្នាក់ឯង អ្នកស្រី មករាបានសរសេររៀបរាប់តាមហ្វេសប៊ុកជារៀងរាល់ថ្ងៃតាំងក្រោយចាប់ខ្លួនស្វាមី ដោយសុំទោស និងអង្វរករសម្តេចហ៊ុន សែន ដោយថាសម្តេចពុកឲ្យអនុគ្រោះដល់លោក យឹម ស៊ីណន។ក្រោយជាប់ឃុំមួយសប្តាហ៍ លោក យឹម ស៊ីណន ត្រូវបានដោះលែងភ្លាមៗបន្ទាប់ពីបានថតវីដេអូចេញពីពន្ធនាគារសុំព្រះរាជទានទោសពីព្រះមហាក្សត្រនិងសុំទោសសម្តេចហ៊ុន សែន។សម្តេចហ៊ុន សែន បានហៅលោក ស៊ីណន ថាកូនដែលមានភរិយាល្អមិនរត់ទៅពឹងបរទេសឬអង្គការក្រៅរដ្ឋាភិបាល គ្រាដែលស្វាមីជាប់ឃុំ។មួយថ្ងៃក្រោយការបញ្ជាឲ្យចាប់ខ្លួនសម្តេចហ៊ុន សែនបកស្រាយជាសាធរាណៈថាសម្តេចមិនអត់ឱននិងទទួលយកការសុំទោសដាច់ខាត ចំពោះការប្រមាថអង្គព្រះមហាក្សត្រ។តែក្រោយពេលដោះលែង នៅថ្ងៃទី២៨មីនា ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថាសម្តេចជាមនុស្សក្បាលរឹងតែជាមួយការគាបសង្កត់ពីបរទេស បើកាន់តែគាបសង្កត់សម្តេចថាអ្នកជាប់ឃុំឬពិរុទ្ធជនជាប់ទោសកាន់តែយូរ។ភ្ជាប់នឹងករណី លោក យឹម ស៊ីណនសម្តេច ហ៊ុន សែនបានពន្យុះឲ្យអ្នកប្រឆាំងនៅក្រៅប្រទេសជេរសម្តេចឲ្យបានច្រើនថែមទៀត នោះប្រសិនបើពួកគេចង់ឲ្យអ្នកដែលនៅក្នុងស្រុក ដែលកំពុងជាប់ពន្ធនាគារនៅបន្តជាប់ទោសកាន់តែយូរ។គួរបញ្ជាក់ថា ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រមិនមែនត្រូវបានចាប់ឃុំខ្លួនតែ លោក យឹម ស៊ីណន ម្នាក់នោះទេ។ ដៃគូប្រកៀកស្មារបស់លោកម្នាក់ទៀតគឺលោក ហ៊ុន កុសល ក៏ត្រូវបានចាប់ឃុំខ្លួននៅពេលជាមួយគ្នាដែរ ខណៈពួកគេសរសេរតាមហ្វេសប៊ុកប្រៀបធៀបរូបថតរវាងព្រះមហាក្សត្រនិងសម្តេចហ៊ុន សែន នៅក្នុងពិធីចាប់ផ្តើមរត់ភ្លើងគប់កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕RFI
សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។aseanmp
សហការី
រូបថតរស្មីកម្ពុជា:លោកយឹម ស៊ីណន(ខាងឆ្វេង)និងលោក ហ៊ុន កុសល
Post a Comment