នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអធិបតីភាព ក្នងពិធី ប្រកាសតែងតាំង ចូលកាន់មុខតំណែង ស្នងការខេត្តព្រៃវែង
នៅព្រឹកទី១៣ ខែមីនា ឆ្នាំ ២០២៣ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអធិបតីភាព ក្នងពិធី ប្រកាសតែងតាំង ចូលកាន់មុខតំណែង ស្នងការខេត្តព្រៃវែង ។
ការប្រកាសនេះ ធ្វើឡើងនៅ សាលប្រជុំធំ(A) ក្នុងអគាររដ្ឋបាល សាលាខេត្តព្រៃវែង ដែលមានការចូលរួម ពីមន្ត្រី ពាក់ព័ន្ធយ៉ាងច្រើនកុះករ ។
ក្នុងនោះ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបាន ប្រកាសតែងតាំង ជា ស្នងការខេត្តព្រៃវែង។
បន្ទាប់មក លោក ជា សុមេធី អភិបាល ខេត្តព្រៃវែង បានលើកឡើងពី ការកសាង ហេដ្ឋារចនាសម្ព័ន្ ធក្នុងខេត្ត។
ទន្ទឹមនឹងនោះ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមាន ប្រសាសន៍ថាៈ លោកស្នងការ ខេត្តព្រៃវែងថ្មី ត្រូវខិតខំ បំពេញកិច្ចការងារ ជូនជាតិមាតុភូមិ ស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ។
និងត្រូវ បម្រើសេវាសាធារណៈ ជូនពលរដ្ឋឱ្យបាន ល្អប្រសើដោយ ពុំមានការរើសអើង ។
នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកត់ សម្គាល់ថា កន្លងមក ខេត្តព្រៃវែង គ្រប់គ្រងសន្តិសុខ បានល្អ គ្រាន់តែគ្រោះថ្នាក់ ចរាចរណ៍រៀង ច្រើនបន្តិច។
ក្នុងនោះផងដែរ នាយឧត្ដមសេនីយ៍ ក៏បានលើកឡើង ពីភាពជោគជ័យ របស់កម្ពុជា ចំពោះការទប់ស្កាត់ និងលុបបំបាត់ នូវជំងឺកូវីដ១៩ លឿន និងឆាប់រហ័ស។
សូមជម្រាបថា កាលពីថ្ងៃទី២៨.០២.២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
បានចេញ សេចក្ដីសម្រេច ដោយតែងតាំង លោកឧត្ដមសេនីយ៍ ទោ ឈឿន ប៊ុនឆន អតីតប្រធាន នាយកដ្ឋានវិទ្យុ ទាក់ទង នៃអគ្គស្នងការ នគរបាលជាតិ ជាស្នងការ ខេត្តព្រៃវែង ជំនួយលោក ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំង ជាអគ្គស្នងការរង នគរបាលជាតិ ។
Post a Comment