កម្ពុជានិងម៉ារ៉ុកចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃអង្គារកម្ពុជានិងម៉ារ៉ុកបានចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទេសចរណ៍និងពាណិជ្ជកម្មរវាងប្រទេសទាំង២។សេចក្តីថ្លែងការណ៍បានអោយដឹងទៀតថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជានៅប្រទេសម៉ារ៉ុក។មុនពិធីចុះហត្ថលេខានេះ លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោក Nasser Bourita រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍នៅទីក្រុង Rabat ហើយពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ទៀតថា“រដ្ឋមន្ត្រីទាំង២បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសហើយបានបង្ហាញទំនុកចិត្តថាកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំង២”។យោងតាមសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីទាំង២ក៏បានឯកភាពគ្នាក្នុងការពន្លឿនបញ្ចប់និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣ផ្សេងទៀតរួមមានកិច្ចព្រមព្រៀងស្តីពីការជំរុញទៅវិញទៅមកនិងការការពារការវិនិយោគកិច្ចព្រមព្រៀងស្តីពីការជៀងវាងយកពន្ធត្រួតគ្នានិងកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្ត្រីទាំង២ក៏ដោះដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ហើយពួកគេបានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ពហុភាគីនិយមនិងការរួមចំណែកក្នុងរបៀបវារៈពិភពលោកសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍។លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីកំពុងបំពេញទស្សនកិច្ច២ប្រទេសនៅតំបន់អាហ្រ្វិករួមមានប្រទេសអេហ្ស៊ីបផងដែរ៕Xinhua/Khmer Times
Post a Comment