ប្រទេសចិនផ្តល់រថយន្តសង្គ្រោះចំនួន១៦គ្រឿងនិងគ្រឿងបរិក្ខារវេជ្ជសាស្រ្តផ្សេងទៀតដល់កម្ពុជា
កាលពីថ្ងៃចន្ទប្រទេសចិនបានផ្តល់រថយន្តសង្គ្រោះចំនួន១៦គ្រឿង និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តផ្សេងទៀតដល់កម្ពុជា។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានប្រគល់អំណោយជូនលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជានៅក្នុងពិធីមួយដែលធ្វើឡើងនៅក្រសួងសុខាភិបាលក្នុងរាជធានីភ្នំពេញ។លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិននូវអំណោយទាំងនេះ។លោកបានបន្តទៀតថា“រថយន្តសង្គ្រោះនិងឧបករណ៍វេជ្ជសាស្ត្រទាំងនេះនឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានសុខាភិបាលរបស់យើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់សេវាថែទាំសុខភាពកាន់តែមានគុណភាព ប្រសិទ្ធភាពនិងសុវត្ថិភាព”។លោក Wang បាននិយាយថា រថយន្តសង្គ្រោះនិងគ្រឿងបរិក្ខារវេជ្ជសាស្រ្តនឹងរួមចំណែកក្នុងការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរឡើងដល់អ្នកជំងឺនៅកម្ពុជា៕Xinhua/Khmer Times
Post a Comment