សម្តេច​ហ៊ុន សែ​នស្នើឱ្យអ​ភិបា​​ល​ខេត្ដឬរដ្ឋមន្រ្ដីត្រូវខិ​ត​ខំ​ធ្វើ​ផ្លូវឱ្យល្អជាជា​​ងគិត​​តែពីការ​ដូរឈ្មោះ

 សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឱ្យ​អភិបាលខេត្ដ ឬរដ្ឋមន្រ្ដីត្រូវខិតខំធ្វើផ្លូវឱ្យល្អជាជាងគិតតែពីការដូរឈ្មោះផ្លូវ ខណៈមន្ត្រីខ្លះពេលឡើងមកកាន់តែតួនាទីនិងធ្វើការមិនគិតពីគុណភាព​ផ្លូវទេ​តែគិតតែដូរឈ្មោះផ្លូវ​ដែល​ធ្វើឱ្យប្រជាពលរដ្ឋ​ពិបាកចំណាំ និងវង្វេងឈ្មោះផ្លូវ។ការស្នើរបស់សម្ដេចនាយក​រដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍​សាងសង់វារីអគ្គិសនី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅឃុំប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។សម្ដេចហ៊ុន សែន បានថ្លែងថាការដូរឈ្មោះផ្លូវ មិនត្រឹមបង្កការ​លំបាក​ដល់ពលរដ្ឋក្នុងការកត់សម្គាល់ផ្លូវនោះទេ សូម្បីតែសម្ដេចដែលជានាយករដ្ឋមន្ត្រីក៏មិន​ដឹងឈ្មោះផ្លូវដែលអភិបាលខេត្តទាំងនោះប្ដូរផង។ សម្ដេចបានថ្លែងបន្ត ដើម្បីកុំឱ្យ​ពិបាក​នឹងចងចាំឈ្មោះផ្លូវសូមអភិបាលខេត្តទាំងអស់ ត្រូវគិតឡើងវិញពីការសាងសង់ផ្លូវ​ដែលមានគុណភាពជាជាង ត្រឹមតែដូរឈ្មោះផ្លូវ។សម្តេចនាយករដ្ឋមន្ត្រីបាន​គូស​បញ្ជាក់​ថា៖ «កុំនាំគ្នាដូរឈ្មោះផ្លូវ ពេលរដ្ឋមន្ត្រីមួយឡើងមកនាំគ្នាដូរឈ្មោះផ្លូវម្តង រដ្ឋមន្ត្រីមួយ​ទៀត​​ឡើងមកប្តូរឈ្មោះផ្លូវម្តង។ ថាឈប់ទៅប៉ុណ្ណឹងបានហើយ វង្វេងអស់ហើយ ពេល​បោះ​ផែនទៅគេដូរអស់»។ជាមួយគ្នានោះដែរ សម្តេចក៏បានបន្ថែមថា រដ្ឋមន្ត្រីខ្លះឡើងដឹកនាំបានត្រឹម​តែ​ដូរ​ឈ្មោះផ្លូវដោយខ្លះថាផ្លូវខាងស្តាំលេខគូផ្លូវឆ្វេងលេខសេស។ វាទៅជាអីញ្ចឹងអស់ទៅ មិនគិតធ្វើផ្លូវទេ គិតតែដូរឈ្មោះផ្លូវទៅវិញ។  សម្តេចគូសបញ្ជាក់បន្ថែមថា៖«មើលគិតពី​ធ្វើ​ផ្លូវឱ្យល្អជាជាងគិតពីការដូរឈ្មោះផ្លូវ។ ការដូរឈ្មោះផ្លូវចាប់ផ្តើមឱ្យមានការវង្វេង​ពីសំ​ណាក់​ប្រជាជន មិនថាប្រជាជនទេសូម្បីនាយករដ្ឋមន្ត្រីក៏វង្វេងដែរ បើធ្លាប់តែឃើញផ្លូវ​លេខ៥៦ តែគេដូរមកលេខ៥៥វិញ ដោយអត់បាន អនុម័តពីនាយករដ្ឋមន្ត្រីផង។ឯងឯណេះគិតតែថាត្រូវផ្លូវ៥៦ឱ្យបានឆាប់ល្អតែគេដូរទៅ៥៥វិញ»។នាឱកាសនោះ នាយករដ្ឋមន្ដ្រីបានបន្ថែមថា ក្នុងពេលឆាប់ៗនេះ ប្រជា​ពលរដ្ឋ រស់នៅខេត្តពោធិ៍សាត់ និងស្រុកវាលវែង ចង់ធ្វើដំណើរទៅលេងក្រុង​ព្រះ​សីហនុ និងកោះកុង លែងពិបាកទៀតហើយ គឺចេញដំណើរតាមផ្លូវជាតិលេខ១០។ សម្តេចតេជោបានរម្លឹកថា នាពេលកន្លងទៅ សម្តេចក៏ធ្លាប់លើកជាគំនិតថា នឹងបង្កើតប៉ូល​សេដ្ឋកិច្ចទី៤ គ្រប់ដណ្តប់ខេត្ត៤ រួមមាន៖ ខេត្តពោធិ៍សាត់ បន្ទាយ​មានជ័យ បាត់ដំបង និងខេត្តប៉ៃលិន ផងដែរ៕AKP



Powered by Blogger.