កងទ័ពចិនចាកចេញទៅធ្វើសមយុទ្ធយោធានៅកម្ពុជា
កងកម្លាំងទាហានចិនមួយក្រុមបានចេញដំណើរមកកម្ពុជាហើយនៅថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមក្នុងសមយុទ្ធយោធាចិន-កម្ពុជា។
សមយុទ្ធយោធារួមគ្នាលើកទី៥ ដែលមានឈ្មោះថា “នាគមាស-២០២៣” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា។ កងទ័ពសរុបជាង៣,០០០នាក់នៃប្រទេសទាំងពីរនឹងចូលរួមក្នុងសមយុទ្ធនេះ។សមយុទ្ធយោធារួមគ្នានៅឆ្នាំនេះនឹងផ្តោតលើបីផ្នែក ពោលគឺលំហាត់សន្តិសុខរួមគ្នាសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ ការងារមនុស្សធម៌និងការផ្លាស់ប្តូរវប្បធម៌។សមយុទ្ធនេះត្រូវបានរំពឹងថានឹងបង្រួបបង្រួមនិងបង្កើនភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយពង្រីកការផ្លាស់ប្តូរយោធានិងលើកកំពស់សមត្ថភាពប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌របស់យោធាប្រទេសទាំង២៕Xinhua/Khmer Times
កងកម្លាំងទាហានចូលរួមនៅក្នុងពិធីបើកសមយុទ្ធយោធារួមគ្នារវាងកម្ពុជា និងចិននៅខេត្តកំពតប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០។ កម្ពុជានិងចិនបានចាប់ផ្តើមសមយុទ្ធរួមគ្នាលើកទី៤ស្តីពីការប្រឆាំងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌នៅមជ្ឈមណ្ឌលតេជោសែនជុំគីរី នៅខេត្តកំពត។ រូបថតដោយ Cui Songrou/Xinhua
Post a Comment