សភាហុង​គ្រីអនុម័តកា​​រចូលជាស​មាជិក​ណាតូរបស់ប្រ​ទេស​ហ្វាំងឡង់

 សភានៃប្រទេសហុងគ្រីបានអនុម័តច្បាប់អនុញ្ញាតឱ្យហ្វាំងឡង់ចូលជាសមាជិកណាតូខណៈដែលការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើងលើស៊ុយអែត។ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី២៧ខែ​មីនាដោយ​មាន​សំឡេង​គាំទ្រ ១៨២និង៦ប្រឆាំង។ការ​បោះឆ្នោត​នេះ​កើត​ឡើង​បន្ទាប់​ពី​គណបក្ស​ Fidesz ដែល​កំពុង​កាន់​អំណាច​បាន​ប្រកាស​ពី​ការ​គាំទ្រ​របស់​ខ្លួនចំពោះ​សំណើ​នេះ​កាល​ពី​សប្តាហ៍​មុន ដោយ​បញ្ចប់​ការ​ពន្យារ​ពេល​ជាច្រើន​ខែ។ទន្ទឹមនឹងនោះច្បាប់អនុញ្ញាតឲ្យស៊ុយអែតចូលជាសមាជិក ណាតូមិនត្រូវបានគ្រោងទុកសម្រាប់ការបោះឆ្នោតដោយសភាហុងគ្រីនោះទេ។កាលពីថ្ងៃទី២៤ ខែមីនារដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjartoបាននិយាយថាវាពិបាកក្នុងការទស្សន៍ទាយថាតើនៅពេលណាដែលទីក្រុងBudapestនឹងទទួលយកសំណើសុំចូលរួមជាមួយអង្គការណាតូពីដ្ឋធានី Stockholm។ យោងតាមលោក Szijjarto សមាជិកសភាហុងគ្រី "ធុញទ្រាន់" ចំពោះការអត្ថាធិប្បាយពីប្រទេសស្តីពីកិច្ចការផ្ទៃក្នុងរបស់ទីក្រុង Budapest។ប្រទេសហ្វាំងឡង់និងស៊ុយអែតបានបោះបង់ចោលគោលនយោបាយដែលមានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេដែលមិនមានសម្ព័ន្ធភាពយោធាហើយបានដាក់ពាក្យចូលរួមជាមួយអង្គការណាតូកាលពីខែឧសភាកន្លងទៅបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការនៅអ៊ុយក្រែន។ ប្រទេសស៊ុយអែតត្រូវបានអនុម័តដោយសមាជិកណាតូ២៨ក្នុងចំណោម ៣០ដោយមិនរាប់បញ្ចូលប្រទេសហុងគ្រីនិងតួកខណៈដែលច្រកទ្វារតែមួយគត់របស់ប្រទេសហ្វាំងឡង់គឺទីក្រុងអង់ការ៉ា។ប្រទេសស៊ុយអែតបានសម្តែងការព្រួយបារម្ភថាប្រទេសហុងគ្រីអាចប្រើប្រាស់ការអនុម័តនេះជាឥទ្ធិពលនៅក្នុងជម្លោះរបស់ខ្លួនជាមួយសហភាពអឺរ៉ុប (EU)។កាលពីខែធ្នូឆ្នាំមុនទីក្រុងព្រុចសែលបានបង្កកមូលនិធិមួយពាន់លានអឺរ៉ូសម្រាប់ប្រទេសហុងគ្រីដើម្បីទាមទារឱ្យខ្លួនអនុវត្តកំណែទម្រង់ប្រឆាំងអំពើពុករលួយ។ប្រធានាធិបតីតួកគីលោកTayyip Erdogan បាននិយាយកាលពីថ្ងៃទី១៨ខែមីនាថាប្រទេសរបស់លោកនឹងចាប់ផ្តើមផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់ទៅអង្គការណាតូដែលរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី១៤ ខែឧសភា។ តួកគី ហ្វាំងឡង់ និងស៊ុយអែតកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយកង្វល់សន្តិសុខរបស់ទីក្រុងអង់ការ៉ា។ ទោះបីជាយ៉ាងណាក៏ដោយតួកគីបាននិយាយថាប្រទេសស៊ុយអែតមិនគោរពកិច្ចព្រមព្រៀងនេះហើយនៅតែបដិសេធមិនទទួលយកទីក្រុង Stockholm ៕ប្រភពReuters

សភា​ហុងគ្រី​បោះឆ្នោត​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​ណាតូ​របស់​ហ្វាំងឡង់​នៅ​ទីក្រុង​ប៊ូដាប៉េស​ថ្ងៃ​ទី២៧ខែ​មីនា។រូបថត៖Reuters

Powered by Blogger.