គណ​​បក្ស​ភ្លើង​ទៀន​រិះ​រក​យុ​ទ្ធ​សាស្ត្រ​ថ្មី​ តែ​មិន​ដូរ​គោ​ល​ដៅ

គណ​បក្ស​ភ្លើង​ទៀន​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថាកំពុង​រង​សម្ពាធ​ផ្ទួនៗ​គ្នា​ ខណៈ​សមាជិក៣​រូប​បន្ថែម​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​និង​មេ​ដឹក​នាំ​ចំនួន​២​រូប​ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​នោះបាន​កោះ​ប្រជុំ​គណៈ​កម្មា​ធិការ​នាយក​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​។​ទោះ​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ ​នេះ​មិន​អាច​និយាយ​ចេញ​ជា​សាធារ​ណៈ ​តែ​គណ​បក្ស​ជំទាស់​ដែល​មាន​សក្តា​នុ​ពល​នេះ ​បាន​រិះ​រក​យុទ្ធ​សាស្ត្រថ្មី​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ តែ​មិន​ដូរ​គោល​ដៅ​ឡើយ​។គណ​បក្ស​ភ្លើង​ទៀន នៅ​តែ​រក្សា​ជំហរ​ដដែល ​គឺ​ហ៊ាន​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម​របស់​កម្ពុជា​ដែល​ប៉ះ​ពាល់​ដល់​ប្រយោជន៍​ជាតិ​។ ​នេះ​គឺ​ជា​ការ​អះ​អាង​របស់​លោក ​រ៉ុង ​ឈុន ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI នៅ​ថ្ងៃ​ទី​២៨​មីនា​។បើ​តាម​អនុប្រធាន​គណ​បក្សភ្លើង​ទៀន​រូប​នេះ ​ទោះ​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ ​គណៈ​កម្មា​ធិការ​នាយកនេះ ​មិន​អាច​និយាយ​ចេញ​ជា​សាធារ​ណៈ ​តែ​គណ​បក្ស​ជំទាស់​ដែល​មាន​សក្តា​នុ​ពល​នេះ ​បាន​រិះ​រក​យុទ្ធ​សាស្ត្រថ្មី ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ តែ​មិន​ដូរ​គោល​ដៅ​ឡើយ​។ការកោះប្រជុំ​គណៈកម្មាធិការនាយក​នៃ​គណ​បក្ស​ភ្លើង​ទៀន​ គឺខណៈដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថាកំពុង​រង​សម្ពាធ​ផ្ទួនៗ​គ្នា​ ដោយ​សារតែ​​សមាជិក​៣​រូប​បន្ថែម​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ និង​មេ​ដឹក​នាំ​ចំនួន​២​រូប​ កំពុង​ជាប់បណ្តឹង​នៅ​តុលាការ​។លោក តូច ថឹង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀនខេត្តកំពង់ចាមលោកខឿនវីរ៉ាត់ប្រធានចលនាយុវជនគណបក្សថ្នាក់ជាតិនិងជាអនុប្រធានក្រុមការងារគណបក្ស ភ្លើងទៀន ខេត្តស្វាយរៀង និងលោកស្រី នូ សិទ្ធារី អនុប្រធានចលនាស្ត្រីគណបក្សថ្នាក់ជាតិ ត្រូវបានចាប់​ខ្លួន​នៅ​ថ្ងៃទី២៤មីនា។ការចាប់ខ្លួននេះ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់ថាពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ស្នាម​មេដៃ​សុំ​បង្កើត​គណបក្ស​បេះដូងជាតិ​របស់ លោក សៀម ភ្លុក។ លោក សៀម ភ្លុក ដែល​កំពុង​ជាប់ពន្ធនាគារ​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រមផ្តន្ទាទោស​២ឆ្នាំ៦ខែនិងពិន័យជាប្រាក់៥លានរៀលពី បទ ក្លែង បន្លំនិង បទ ប្រើប្រាស់ ឯកសារ រួមទាំងមនុស្ស ១២ ទៀត។  ក្រោយ​ប្រកាសសាលក្រមនេះ សមាជិកជាន់ខ្ពស់​៣រូបទៀត​របស់​គណបក្សភ្លើងទៀន គឺលោក តូច ថឹង លោក ខឿន វីរ៉ាត់ និងលោកស្រី នូ សិទ្ធារី ក៏ត្រូវបានចាប់ខ្លួនដែរ ខណៈ​លោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្ស​កំពុង​ជាប់ពន្ធនាគារ គ្រាដែល លោក សុន ឆ័យ​ ជាអនុប្រធានបក្សភ្លើងទៀនដែលមានគីឡូ​ធ្ងន់​ជាប់​បណ្តឹងក្រោម​សំណងជំងឺចិត្ត១លានដុល្លារដោយគណបក្សប្រជាជនកម្ពុជា៕RFI

លោករ៉ុង ឈុនត្រូវ​បាន​ជាប់​ឆ្នោតជា​អនុប្រធានគណបក្ស​ភ្លើងទៀនដែល​ការជ្រើសរើស​នេះ​ធ្វើឡើង​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ស៊ន សារ៉ាត


Powered by Blogger.