នាយ​​ករដ្ឋមន្ត្រី​ហ៊ុន​ ​សែ​​ន​នឹង​ធ្វើដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំ​ពូល​គ​ណៈ​កម្មការ​ទន្លេមេ​គង្គ​លើ​ក​ទី​៤​នៅ​ប្រទេ​ស​​ឡាវ​

 សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤​ ​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ (​M​RC) ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​ ​នៅ​ស​ប្តាហ៍​ក្រោយ​តប​តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ឡាវ​ លោក​ ​Son​ex​a​y​ ​SIP​HAND​ONE​។​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៥​ ​ខែ​មេសា​ ​នៅ​ទីក្រុង​វៀង​ច័ន្ទ ​ក្រោម​មូលបទ​ “​ន​វា​នុ​វត្ត​ន៍ ​និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ទន្លេមេគង្គ​ប្រកបដោយ​សុវត្ថិភាព​និង​និរន្តរភាព​“​។​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ពិនិត្យមើល​វឌ្ឍនភាព​ ​និង​សមិទ្ធផល​សំខាន់​ៗ​របស់​គណៈកម្មការ​ទន្លេមេគង្គ​ ​ដែល​បាន​ធ្វើឡើង​តាមរយៈ​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ​និង​ភាពជា​ដៃគូ​ឆ្ពោះទៅ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​អាង​ទន្លេមេគង្គ​ចាប់តាំង​ពី​ឆ្នាំ​ ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៨​ ​នៅ​កម្ពុជា​ ​និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​នៅ​ក្នុង​អាង​ទន្លេមេគង្គ​ ​ដោយ​កំណត់​ទិសដៅ​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​ ​ដើម្បី​រួមគ្នា​ដោះស្រាយបញ្ហា​ប្រឈម​នៃ​អាង​ទន្លេ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​ក៏ដូចជា​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ​និង​ភាពជា​ដៃគូ​សម្រាប់​ទន្លេមេគង្គ​ប្រកបដោយ​និរន្តរភាព​។​សម្តេចនាយករដ្ឋមន្ត្រី​នឹង​ត្រូវ​អម​ដំណើរ​ដោយ​ ​លោក​ ​លឹម​ ​គា​ន​ហោ​ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​មេគង្គ​កម្ពុជា​ ​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប​ទៀត​៕AKP/KhmerTimes

សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។រូបភាពReuters

Powered by Blogger.