រុស្ស៊ីផ្ត​ល់​ហេ​តុ​ផល​​សម្រាប់​កា​​របញ្ឈប់​ការ​ផ្ទេរប្រេង​​ទៅ​​​ប៉ូឡូញ(Reuters,​Bloomberg)

Transneftដែលជាប្រតិបត្តិករនៃបំពង់បង្ហូរប្រេងរបស់រុស្ស៊ីបាននិយាយថាខ្លួនបានបញ្ឈប់ការនាំចេញប្រេងទៅកាន់ប្រទេសប៉ូឡូញដោយសារកង្វះឯកសារចាំបាច់ដើម្បីដឹកជញ្ជូនទំនិញ។លោក Igor Demin អ្នកនាំពាក្យក្រុមហ៊ុន Transneft ដែលជាប្រតិបត្តិករបំពង់បង្ហូរប្រេងរបស់រដ្ឋរុស្ស៊ីបាននិយាយថា "ប្រេងគួរតែត្រូវបានបូមទៅកាន់រោងចក្រចម្រាញ់ប្រេងប៉ូឡូញនៅក្នុងពាក់កណ្តាលទី២នៃខែកុម្ភៈ"។"ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនមិនបានទទួលការបញ្ជាទិញដឹកជញ្ជូនឬថ្លៃដឹកជញ្ជូនណាមួយឡើយ"។ប្រទេសប៉ូឡូញកំពុងទិញប្រេងពីប្រទេសរុស្ស៊ីក្រោមកិច្ចសន្យារហូតដល់ខែធ្នូឆ្នាំ២០២៤។ នៅក្រោមកិច្ចសន្យា រុស្ស៊ីនឹងផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ប្រេងប៉ូឡូញជាមួយនឹងប្រេង២០០,០០០តោនក្នុងមួយខែតាមរយៈបំពង់បង្ហូរ Druzhba ដែលដំណើរការដោយ Transneft ។ព័ត៌មាននេះកើតឡើងបន្ទាប់ពីក្រុមគីមីឥន្ធនៈប៉ូឡូញ PKN Orlen បានប្រកាសកាលពីថ្ងៃទី២៥ខែកុម្ភៈថាដៃគូរុស្ស៊ីរបស់ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងឆៅតាមរយៈបំពង់បង្ហូរប្រេងDruzhba។ប៉ុន្តែមិនបានផ្តល់ហេតុផលជាក់លាក់នោះទេ។ PKN Orlen អាចរៀបចំការផ្គត់ផ្គង់ជំនួសទាន់ពេល និងអាចរក្សាបាននូវសមត្ថភាពធម្មតារបស់រោងចក្រចម្រាញ់។
យោងតាមលោក Daniel Obajtek នាយកប្រតិបត្តិនៃ PKN Orlen ប្រេងរុស្ស៊ីបច្ចុប្បន្នមានប្រហែល១០%នៃការនាំចូលប្រេងសរុបរបស់ប្រទេសប៉ូឡូញ។បំពង់បង្ហូរប្រេងDruzhbaផ្គត់ផ្គង់ប្រេងឆៅមិនត្រឹមតែទៅកាន់ប្រទេសប៉ូឡូញប៉ុណ្ណោះទេ ។ប៉ុន្តែថែមទាំងទៅកាន់ប្រទេសអាល្លឺម៉ង់ ហុងគ្រី សាធារណរដ្ឋឆេក និងស្លូវ៉ាគីផងដែរ។ សហភាពអឺរ៉ុប (EU) បានដាក់បម្រាមលើការនាំចូលប្រេងពីរុស្ស៊ីតាមសមុទ្រចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ។ប៉ុន្តែនៅតែអនុញ្ញាតឱ្យមានការនាំចូលប្រេងពីរុស្ស៊ីតាមបំពង់បង្ហូរប្រេង ជាចម្បងដើម្បីធានាការផ្គត់ផ្គង់សម្រាប់ប្រទេសជាប់ព្រំដែនក្នុងប្លុក។
ដើម្បីដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារបរទេស ក្រុមហ៊ុន Transneft ត្រូវការផែនការនាំចេញដែលត្រូវបានអនុម័តដោយក្រសួងថាមពលរុស្ស៊ី និងការបញ្ជាទិញពីអ្នកផលិតប្រេង។ យោងតាមលោក Demin ដោយសារតែកង្វះឯកសារចាំបាច់ Transneft បានដកការផ្គត់ផ្គង់ទៅប៉ូឡូញពីផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរប្រេងទៅកាន់អឺរ៉ុប៕

នាវា​ដឹក​ប្រេង​កំពុង​ចត​នៅ​កន្លែង​ផលិត Transneft ក្នុង​ភូមិ Konstantinovo តំបន់ Moscow ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ រូបថត៖Reuters
Powered by Blogger.